ខេត្តព្រះសីហនុ ៖ សូមបញ្ជាក់ថា ខេត្តព្រះសីហនុ ជាខេត្តមួយដែលមានសក្តានុពលទេសចរណ៍ដ៏វិសេសវិសាលប្រកបដោយធនធានសេដ្ឋកិច្ច និងធម្មជាតិពិតៗ ជាពិសេស កោះ ឆ្នេរ សមុទ្រ ធនធានបាតសមុទ្រ និងកំពង់ផែទេសចរណ៍ដែលជាគោលដៅទេសចរណ៍ធុរៈកិច្ច និងលំហែកាយវិសមកាល រួមទាំងជាគោលដៅទីក្រុងទេសចរណ៍ទំនើប ឆ្លាតវៃថ្មីនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន និងទៅអនាគត។
ខេត្តព្រះសីហនុ ក៏ជាប្រភពនៃចំណូលសេដ្ឋកិច្ចជាតិ បានមកពីវិស័យទំនិញឧស្សាហកម្មនាំចូល និងនាំចេញ ចរាចរណ៍ក្នុងការដឹកជញ្ជូន ទាំងយប់ទាំងថ្ងៃ ។ ជាពិសេស ក្នុងសម័យដឹកនាំប្រកបដោយគតិបណ្ឌិត ភាពឈ្លាសវៃ របស់សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអភិវឌ្ឍន៍ខេត្តមួយនេះ កាន់តែរីកចម្រើន នឹងមានសក្តានុពលបំផុត សម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិអន្តរជាតិ៕ដោយ៖ សិលា