ព័ត៌មានទាន់ហេតុការណ៍៖

អ្នកចូលចិត្តហូបសត្វ​ដង្កូវ​ដួង​ដើមត្នោត សូមប្រយ័ត្ន! ព្រោះបុរសម្នាក់ស្លាប់​ និង៣នាក់ទៀតជួយសង្រ្គោះទាន់ពេល

ចែករំលែក៖

    ខេត្តព្រះវិហារ យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់មុនបញ្ជូនទៅសង្គ្រោះនៅមន្ទីរទ្យ ចំណែកមនុស្សនាក់ទៀតត្រូវបានជួយសង្គ្រោះទាន់ពេលវេលា។ បន្ទាប់ពីពួកគេយកសត្វដង្កូវដួងដើមត្នោតមកបរិភោគ​​

ករណីខាងលេីនេះ បានកើតឡើងកាលពីល្ងាចថ្ងៃទី២៤ខែមករា​ ​ឆ្នាំ២០២១នៅចំណុចភូមិសែនគង់ ឃុំចំរើន ស្រុកសង្គមថ្មី ខេត្តព្រះវិហារ

បេីតាមអធិការនគរបាលស្រុកសង្គមថ្មី លោកវរសេនីយ៍ឯក ជួន មឿន បានឱ្យដឹងថា ជនរងគ្រោះទាំងនាក់ រួមមាន៖

ទី.​ឈ្មោះ ប៉ុយ វីន ភេទប្រុសអាយុ២៨ឆ្នាំ បន្សាបបានទាន់ពេល

ទី.​ឈ្មោះ ឌឹ សុភា អាយុ១៥ឆ្នាំបន្សាបបានទាន់ពេល។

ទី.​ឈ្មោះ ប្រាជ្ញ ពិសី អាយុឆ្នាំបន្សាបទាន់ពេល

ទី.​មានឈ្មោះ ម៉ៅ លាន អាយុ២៨ឆ្នាំ បានស្លាប់មុនបញ្ជូនដល់មន្ទីរពេទ្យ

លោកវរសេនីយ៍ឯក ជួន មឿ បន្តថា ជនរងគ្រោះដែលមានគ្នានាក់ បាននាំគ្នាទៅកាប់យកសត្វដង្កូវដួងនៅដើមត្នោតងាប់ក្បែរភូមិក្រោយកាប់ដើមត្នោតងាប់នោះរួច ពួកគេរកបានសត្វដង្កូវដួងប្រមាណគីឡូក្រាមរួចហើយ ក៏ត្រឡប់មកផ្ទះវិញ ក្រោយបានសត្វដង្កូវដួងមកដល់ផ្ទះហើយពួកគេក៏នាំគ្នាយកសត្វដង្កូវដួងទៅបំពងជាមួយនឹងខ្លាញ់ រួចហើយក៏នាំគ្នាបរិភោគជាមួយបាយតាមធម្មតា

លោកអធិការបានបញ្ជាក់បន្ថែមថា ក្រោយបរិភោគបាយជាមួយសត្វដង្កូវដួងបំពងរួច រយៈពេលប្រហែលជាម៉ោង ពួកគេទាំងនាក់ក៏មានអាការៈរាគរុះ ដោយឥទ្ធិពលនៃសត្វដង្កូវដួងបំពងនោះ ពួកគេក៏បាននាំគ្នាយកផ្លែក្រូចឆ្មាច្របាច់លាយជាមួយនឹងទឹកក្តៅ ដើម្បីបន្សាប

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅធ្វើកោសល្យវិច័ទៅលើសាកសពជនរងគ្រោះ ដោយសមត្ថកិច្ចសន្និដ្ឋានបានថា សពជនរងគ្រោះពិតជាបានស្លាប់ ដោយសារពុលសត្វដង្កូវដួងដើមត្នោតនេះពិតប្រាកដមែន​ ដោយ៖សហការី


ចែករំលែក៖