ព័ត៌មានទាន់ហេតុការណ៍៖

លោកឧត្តមសេនីយ៍ទោស្នងការ​ បានបរិច្ចាគប្រាក់បៀវត្ស ៥០ភាគរយ រយៈពេល៦ខែ ជូនក្រសួងសុខាភិបាល ដើម្បីចូលរួម​ជាមួយរាជរដ្ឋាភិបាល​ ក្នុង​វិធានការប្រយុទ្ធប្រឆាំងនឹង​ជំងឺកូវីដ-១៩

ចែករំលែក៖

ខេត្តកំពង់ចាម​៖ នៅព្រឹក​ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១នេះ​ លោកឧត្តមសេនីយ៍ទោ ឯម​ កុសល​ ស្នងការនគរបាលខេត្ត​កំពង់ចាម​​ បានប្រកាសបរិច្ចាគប្រាក់បៀវត្សនគរបាលជាតិ​ ចំនួន​ ៥០ភាគរយ ក្នុងមួយខែ សម្រាប់រយៈពេល ៦ខែ ជូនក្រសួងសុខាភិបាល ដើម្បីចូលរួម​ជាមួយរាជរដ្ឋាភិបាល​ ក្នុង​វិធានការប្រយុទ្ធប្រឆាំងនឹង​ជំងឺកូវីដ-១៩ ។

គួរបញ្ជាក់ថា​ផងដែរថា​ នេះ​គឺជាលើកទី៤​ហើយ ដែលលោកឧត្តមសេនីយ៍ស្នងការ បានបរិច្ចាគប្រាក់ ដើម្បីចូលរួមក្នុងវិធានការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩​ ដោយតាមរយៈក្រសួងសុខាភិបាលចំនួន០៣លេីក​ និងតាមរយៈ​ លោក អ៊ុន​ ចាន់ដា​ អភិបាល​ នៃគណៈអភិបាលខេត្ត​កំពង់ចាម​ ចំនួន០១លេីក ដេីម្បី​ចូលរួមជាមួយរាជរដ្ឋាភិបាល​ ក្នុង​ការទិញ​វ៉ាក់សាំងការពារ​ មេរោគ​កូវីដ​-១៩​ ផងដែរ​ ៕

ដោយ៖ វណ្ណៈ


ចែករំលែក៖