ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងសាធារណការនិងដឹកជញ្ជូនផ្តល់គ្រឿងចក្រ៨គ្រឿងជូនមន្ទីរសាធារណការខេត្តស្វាយរៀងដើម្បីបម្រើលើវិស័យសាធារណការឱ្យកាន់តែរីកចម្រើន

ចែករំលែក៖

ខេត្តស្វាយរៀង៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀងបានរៀបចំពិធីសែនព្រេនសុំសេចក្ដីសុខ សេចក្ដីចម្រើន ពីម្ចាស់ទឹកម្ចាស់ដី បារមី ថែរក្សាខេត្តស្វាយរៀងទាំងអស់មុនដាក់ឱ្យប្រើប្រាស់នូវគ្រឿងចក្រចំនួន៨គ្រឿង ដែលជាអំណោយរបស់លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូនប្រគល់ជូនមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀងនាព្រឹកថ្ងៃទី២៨ខែមករាឆ្នាំ២០២១។

  នៅក្នុងពិធីនេះមានការអញ្ជើញចូលរួមពីលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងលោក នួន លីហួន ប្រធានមន្ទីរនិងមន្រ្តីរាជការនៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តស្វាយរៀង និងមន្ត្រីក្រោមឱវាទទាំងអស់។

   លោក នួន លីហួន ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តស្វាយរៀងបានថ្លែងថា មន្រ្តីរាជការ មន្រ្តីជាប់កិច្ចសន្យានៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀងទាំងអស់ សូមថ្លែងអំណរគុណចំពោះលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដែលបានឧបត្ថម្ភគ្រឿងចក្រចំនួន៨គ្រឿងដើម្បីកសាងនិងអភិវឌ្ឍលើវិស័យសាធារណការ និងដឹកជញ្ជូនឱ្យកាន់តែរីកចម្រើនជាបន្តបន្ទាប់ថែមទៀត៕ យឹម សុថាន


ចែករំលែក៖