ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីឥណ្ឌូនេស៊ីសារភាពទទួលស្គាល់ពីវិធានការទប់ស្កាត់កូវីដ​-១៩ មិនមានប្រសិទ្ធភាព

ចែករំលែក៖

ប្រធានាធិបតី ឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ (Joko Widodo) បានទទួលស្គាល់ថា វិធានការទប់ស្កាត់កូវីដ​-១៩ នាពេលបច្ចុប្បន្នមិនមានប្រសិទ្ធភាពនោះឡើយ​ ។​ ប្រធានាធិបតីបានស្នើដល់កម្លាំងសន្តិសុខ មន្ត្រីគ្រប់ជាន់ថ្នាក់ចាត់វិធានការតឹងតែង​ជាងនេះ​ ដើម្បីទប់ស្កាត់ប្រកបដោយប្រសិទ្ធភាព ។
ប្រធានាធិបតី Joko Widodo បានបញ្ជាក់ថា «ខ្ញុំនិយាយថា សកម្មភាពរឹតត្បិតក្នុងសហគមន៍ចាប់ពីថ្ងៃទី​១៣ដល់ថ្ងៃទី​២៥ខែមករា គឺមិនមានប្រសិទ្ធភាពនោះឡើយ​។​ ចំនួនអ្នកឆ្លងកូវីដ​-១៩ ក្នុងប្រទេសនេះបន្តកើនឡើងខ្ពស់ដដែល​។ ខ្ញុំសូមស្នើឲ្យមានការបង្កើតយុទ្ធសាស្ត្រថ្មីដែលមានប្រសិទ្ធភាពជាងនេះ»។
ឥណ្ឌូនេស៊ីអាចប្រឈមនឹងការស្លាប់ដោយកូវីដ​-១៩ កើនឡើងខ្ពស់ដោយសារតែមានអ្នកជំងឺធ្ងន់កើនឡើងច្រើន ។ ​បច្ចុប្បន្ន ចំនួនអ្នកឆ្លងក្នុងប្រទេសនេះកើនឡើង​ដល់1.099.687នាក់​និងស្លាប់​30.581នាក់​។
តួលេខពីការឆ្លងកូវីដ-១៩ និង​ស្លាប់នៅតំបន់អាស៊ាន ​៖
1. Indonesia: 1.099.687 នាក់​ និងស្លាប់​30.581នាក់​។
2. Philippines: 527.272 នាក់​និងស្លាប់ 10.807 នាក់។
3. Malaysia: 219.173 នាក់​និងស្លាប់ 770 នាក់។
4. Myanmar: 140.354 នាក់​និងស្លាប់ 3.138 នាក់ ។
5. Singapore: 59.565 នាក់​និងស្លាប់ 29 នាក់។
6. Thailand: 19.618 នាក់​និងស្លាប់ 77 នាក់។
7. VietNam: 1.850 នាក់​និងស្លាប់ 35 នាក់ ។
8. Cambodia: 466 នាក់ គ្មានអ្នកស្លាប់។
9. Brunei: 180 នាក់ និងស្លាប់3 នាក់។
10. Laos : 44 នាក់ គ្មានអ្នកស្លាប់៕ ដោយ៖ធី រីណា

រូបភាព៖ Ban thư ký Tổng thống


ចែករំលែក៖