ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងសុខាភិបាល​ សូមធ្វេីការច្រានចោលទាំងស្រុង​ និងសូមអជ្ញាធរមានសមត្ថកិច្ចជួយចាត់ការតាមផ្លូវច្បាប់ ចំពោះល្បិចថ្មី​ ក្រលៃការពិត​ ច្នៃប្រឌិតរឿងកូវីដ-១៩​ នៅកម្ពុជា​

ចែករំលែក៖

ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលបានបញ្ជាក់ឲ្យដឹងថា, ល្បិចថ្មី​ ក្រលៃការពិត​ ច្នៃប្រឌិតរឿងកូវីដ-១៩​ នៅកម្ពុជា​ ដែលក្រសួងសុខាភិបាល​ សូមធ្វេីការច្រានចោលទាំងស្រុង​ និងសូមអជ្ញាធរមានសមត្ថកិច្ចជួយចាត់ការតាមផ្លូវច្បាប់ផងចុះ។

លោកស្រីអ្នកនាំពាក្យបានលើកឡើងថា, ខ្ញុំសូមប្រកាសច្រានចោលទាំងស្រុងនូវការប្រឌិត និង ចោទប្រកាន់ ពាក់ព័ន្ធនិងរូបខ្ញុំផ្ទាល់ និងករណីប្រជាជន ខ្មែរស្លាប់ដោយសារជំងឺកូវីដ-១៩ ដែលបានលើកឡើង ដោយជនអគតិ នៅក្នុងការផ្សាយអត្ថបទដែលមាន គណនីយ ឈ្មោះ ភ្នែក ខ្មែរ នេះ។

លោកស្រី ឱ វណ្ណឌីន បន្តថា ,ខ្ញុំសូមបញ្ជាក់ជូនសារជាថ្មីថា មកទល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១  មិនទាន់មានអ្នកជំងឺណាម្នាក់ស្លាប់ដោយ សារជំងឺកូវីដ-១៩ នោះឡើយ។ ខ្ញុំសូមផ្តន្ទាទោសជន បង្កបំពុលសង្គមយើងនេះ ដោយយករឿងជំងឺកូវីដ-១៩ មកបំភ្លៃការពិតនៅកម្ពុជាទាំងស្រុង។ មេបោកពិត ប្រាកដ គឺជនអគតិនេះឯង ដែលមិនដឹងពីស្ថានភាពជំងឺ កូវីដ-១៩ នៅកម្ពុជា ពិតប្រាកដ ចេះតែច្នៃប្រឌិតសាច់រឿងខុសពីការពិតទាំងស្រុង។

ខ្ញុំសូមអំពាវនាវដល់ អាជ្ញាធរមានសមត្ថកិច្ច ជួយចាត់ការតាមផ្លូវច្បាប់ផងចុះ ៕ សូមអរគុណ

ដោយ៖ សិលា


ចែករំលែក៖