ភ្នំពេញ៖ បើយោងតាមនាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃបានបញ្ជាក់ឲ្យដឹងថា,យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅល្ងាចថ្ងៃព្រហស្បត្តិ៍ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ នេះ ក្រសួងមហាផ្ទៃ បានផ្ញើសារលិខិតជម្រាបជូន លោក លោកស្រី អភិបាល នៃគណៈអភិបាលរាជធានី-ខេត្ត អំពីការផ្អាកការប្រារព្ធពិធីសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១ ដែលក្រសួងមហាផ្ទៃគ្រោងរៀបចំរយៈពេលពីរថ្ងៃ (ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១) មូលហេតុដោយសារស្ថានភាពនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុង “ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ”។ តាមរយៈសរលិខិតនេះដែរ ក្រសួងមហាផ្ទៃ បានធ្វើការណែនាំដើម្បីកំណត់ទិសដៅ និងផែនការសកម្មភាពរបស់រាជធានី-ខេត្តនីមួយៗផងដែរ៕
ដោយ៖ សុខ ខេមរា