ព័ត៌មានទាន់ហេតុការណ៍៖

បុរស​ម្នាក់​បាន​បើករថយន្ត​​ទៅបុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​មួយ​កង់ ទុករថយន្តចោលគេចខ្លួនបាត់

ចែករំលែក៖

ភ្នំពេញ ៖ បុរស​ម្នាក់​បាន​បើករថយន្ត​Lexus RX330​យ៉ាង​លឿន​បាន​រេ​ចង្កូត​ជ្រុល​ទៅបុក​​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បណ្តាល​ឲ្យ​បាក់​មួយ​កង់​។ ចំណែកអ្នកបើក​រថយន្ត​បើកទ្វារ​រត់គេចខ្លួន​បាត់​ស្រមោល បន្សល់ទុក​តែ​រថយន្ត​នៅ​កន្លែងកើតហេតុ​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះដែរ បាន​កើតឡើបានកើតឡើងកាលពីម៉ោង១១យប់ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២១ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​មុនី​រ៉េត ក្ក្នុងសង្កាត់វាល់វង់ ខខណ្ឌ៧​មករា រាជធានី​ភ្នំពេញ​។​

​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅង​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គាត់​បានឃើញ​រថយន្ត​ម៉ាក​Lexus RX330​ ពណ៌​ស្ករ​មួយគ្រឿង ពពាក់ស្លាកលេខ ភ្នំពេញ 2AT-3338 បើកប​ដោយ​បុរស​ម្នាក់​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​មុនី​រ៉េត ក្នុងទិសដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន ខណៈ​មកដល់​ចំណុចកើតហេតុ​ស្រាប់តែ​រេ​ចង្កូត​ជ្រុល​ទៅបុក​​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បណ្តាល​ឲ្យ​បាក់​អស់​មួយ​កង់​ ហើយអ្នកបើកបរទុករថយន្តចោលគេចខ្លួនបាត់។

​បន្ទាប់ពី​កើតហេតុ​សម​ត្ថ​កិច្ច​មូលដ្ឋានបាន​ទំនាក់ទំនង​ទៅសមត្ថកិច្ច​ជំនាញ​ចរាចរចុះ មក​ស្ទូច​យក​រថយន្ត​បង្ក​ទៅ​រក្សាទុក​នៅ​ការិ​យា​ល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការ​រាជធានី​ភ្នំពេញ រងរង់ចាំដោះស្រាយគ្នានៅពេល​ក្រោយ​៕

ដោយ៖ជ្រោយពេជ្រ


ចែករំលែក៖