ភ្នំពេញ៖ សារនេះក៏ត្រូវបានទម្លាយក្រោយពីគេបានឃើញលោកសឿន វីតា ធ្វើការបង្ហោះសារអមដោយរូបថតបុរសម្នាក់ ឈ្មោះកែ សុភ័ណ្ឌ ដោយបានបញ្ជាក់ខ្លឹមសារថា បុគ្គលម្នាក់នេះមិនសងលុយហើយប្លុកយើងចោលទៀតគិតជាលុយ២៨៨០ដុល្លារ។
ក្តៅស្លឹកត្រចៀកទ្រាំលែងបានព្រោះតែរងចាំបុរសម្នាក់ចូលខ្លួនមកដោះស្រាយលើបញ្ហាបំណុលជិត៣ពាន់ដុល្លារអាមេរិក អស់រយៈពេលជិត២ឆ្នាំមកហើយនោះ តារាសម្តែង សឿន វីតា បានសម្រេចចិត្តលែងទុកមុខឲ្យបុរសម្នាក់ ដែលបានបន្តព្យាយាមគេចវេសមិនចូលខ្លួនមកដោះស្រាយនោះ។ មានវិធានការក្តៅចុងក្រោយគឺលោកត្រៀមបញ្ចេញវិធានការក្តៅចុងក្រោយគឺទុកឲ្យច្បាប់ជាអ្នកចាត់ចែង។ សារខាងលើនេះបានធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង ។
បកស្រាយបន្ថែមជុំវិញសារដែលបានបង្ហោះនេះ លោក សឿន វីតា បានលើកឡើងថាវាគឺជាការអស់ភាពអត់ធ្មត់ចំពោះបុគ្គលរូបនេះដែលបានបោកប្រាស់ទំនុកចិត្តលោកអស់រយៈពេលជិត២ឆ្នាំកន្លងមកហើយ ហើយចេះតែព្យាយាមគេចវេសមិនដោះស្រាយ ហើយចុងក្រោយគឺការប្លុកហ្វេសប៊ុកលោកចោលលែងភ្ជាប់ទំនាក់ទំនងបាននោះ។ លោកបញ្ជាក់ថា បុគ្គលខាងលើបានយកផលិតផលចំនួន១០៥ប្រអប់ពីម្ចាស់ស្តុកនៅភ្នំពេញ ដែលថ្លៃមួយប្រអប់ប្រមាណ៣២ដុល្លារអាមេរិកប៉ុន្តែដោយមានក្រុមការងារខ្លះអាណិតបុគ្គលរូបនេះក៏ជួយចេញជួយប្រាក់ខ្លះដែលដើមឡើយជាង៣ពាន់ដុល្លារអាមេរិក។ លោកថាផលិតផលបានលក់អស់លុយក៏អត់ប្រគល់សងឲ្យមកម្ចាស់ស្តុក ហើយលោកខំបង់ចិត្តអាណិតស្រលាញ់រាប់អានទុកចិត្ត ដែលករណីនេះគឺក្រៅតែអំពីការបោកប្រាស់ប្រាក់ នោះក៏ជាការបោកប្រាស់ទំនុកចិត្តដែលលោកពិបាកទទួលយកបាន និងបានព្យាយាមដោះស្រាយដោយសន្តិវិធីជាយូរមកហើយប៉ុន្តែបុគ្គលនេះមិនចេញមុខដោះស្រាយហើយប្លុកហ្វេសប៊ុកលោកចោលទៀត។ លោកថាហេតុនេះលោកក៏សម្រេចចិត្តបញ្ចេញមុខមាត់ពិតជាសាធារណៈ និងទុកឲ្យច្បាប់ដោះស្រាយបញ្ហានេះបន្ត៕
ដោយ៖ វឌ្ឍនា