ភ្នំពេញ៖ បុរសម្នាក់បើករថយន្ដព្រូសក្នុងល្បឿនលឿនបែកកង់ ជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឲ្យរថយន្តរងការខូចខាតផ្នែកខាងមុខ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង២០នាទីយប់ថ្ងៃ៤ខែមីនាឆ្នាំ២០២១នៅតាមបណ្ដោយផ្លូវ៥៩៨សង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានដឹងថាមុនពេលកើតហេតុគេឃើញរថយន្តព្រូសមួយគ្រឿង ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2BH-2372 បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុរថយន្តបែកកង់ផ្នែកខាងឆ្វេងហើយក៏ជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបណ្ដាលឲ្យរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំសំណាងល្អគ្មានអ្នករងរបួស។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុបានទំនាក់ទំនងទៅកាន់ជំនាញចរាចរណ៍នៃស្នងការនគរបាលរាជធានីភ្នំពេញចុះមកដល់កន្លែងកើតហេតុធ្វើការវាស់វែងយករថយន្តទៅរក្សាទុករង់ចាំដោះស្រាយនៅពេលក្រោយ៕
ដោយ៖ផេង ភាព