ព័ត៌មានទាន់ហេតុការណ៍៖

លើកទី១ ! អនុវត្តការពិន័យអន្ដរការណ៍ ២លានរៀល ចំពោះអ្នកអនុវត្តមិនត្រឹមត្រូវ តាមវិធានចត្តាឡីស័ក នៅខេត្តព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ បុរសម្នាក់ដែលអនុវត្តន៍មិនត្រឹមត្រូវ ពេលដាក់ធ្វើចត្តាឡីស័ក (ក្នុងផ្ទះខ្លួនឯង) ហើយបានចេញដើរហើរចល័តច្រើនកន្លែង ក្នុងក្រុងព្រះសីហនុ ត្រូវបានរដ្ឋបាលខេត្តព្រះសីហនុ ផាកពិន័យជាប្រាក់ចំនួន ២លានរៀល នៅព្រឹកថ្ងៃទី៥​ ខែមីនា​ ឆ្នាំ២០២១ ជាមួយនឹងការព្រមានបន្ថែមពីវិធានការក្តៅបន្ត ក្នុងករណីមិនអនុត្តន៍ត្រឹមត្រូវពេលធ្វើចត្តាឡីស័ក។

មន្ត្ត្រីដែលចុះផាកពិនយ័បានអោយដឹងថា, បុរសនេះឈ្មោះ នូវ ចន្ថា មានអាសយដ្ឋាននៅភូមិ៥​ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ជាប់របងសាលារៀនហ៊ុន សែនមិត្តភាពក្រុងព្រះសីហនុ ធ្វើការនៅក្នុងសណ្ឋាគារឯកជនមួយក្នុងក្រុងព្រះសីហនុ ជាអ្នកពាក់ព័ន្ធដោយប្រយោលជាមួយនឹងអ្នកជំងឺកូវីដ១៩ ដែលក្រុមការងារឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាលខេត្ត ដាក់ឲ្យធ្វើចត្តាឡីស័កដោយខ្លួនឯងនៅក្នុងផ្ទះ៕

ប្រភព៖ ប្រជាជនខេត្តព្រះសីហនុ


ចែករំលែក៖