ព័ត៌មានទាន់ហេតុការណ៍៖

រឿងនិទានចិន÷រឿង ចង្កឹះធ្វេីពីភ្លុកដំរី

ចែករំលែក៖

ព្រះមហាក្សត្រចូវ ទ្រង់បានត្រាស់បង្គាប់គេឲ្យរកជាងមកធ្វេីចង្កឹះធ្វេីពីភ្លុកដំរីសម្រាប់ព្រះអង្គ។ ជីជឺ ឃេីញដូច្នេះមានក្តីបារម្ភជាខ្លាំង គេគិតថា
“មនុស្សយេីង បេីប្រេីចង្កឹះធ្វេីពីភ្លុកដំរីហេីយ ចានថ្មធម្មតាៗ ក៏មិនសមនឹងដាក់ម្ហូបអាហារដែរ ត្រូវតែមានថាសចានក្បាន ដែលធ្វេីអំពីថ្មគជ់ទេីបវាសក្តិសមគ្នា ឯចំណែកម្ហូបអាហារដែលត្រូវដាក់ក្នុងចា​ននេាះក៏មិ​នគួរនឹងដាក់បាយអង្ករឬបន្លែបង្កាធម្មតាដែរ វាទាល់តែជាប្រមោយដំរី ឬជាកូ​នខ្លារខិន ឬជាគ្រឿងសមុទ្រ ដែលរកបានដោយពិបាក នឹងបេីបានទទួលទានអាហារបែបនេះហេីយ បេីស្លៀកពាក់កន្ត្រេកកន្ត្រាក​ រស់នៅផ្ទះស្បូវក៏វាមិនកេីត វាទាល់តែមានសម្លៀបំពាក់ថ្លៃៗ រស់នៅក្នុងវិមានដ៏ស្កឹមស្កៃទេីបវាត្រូវកាលីប..។បេីយ៉ាងដូច្នេះ ចំណងនៃការសោយសុខវាកាន់តែរីកវាលដាលឡេីងដោយគ្មានទីបញ្ចប់។ អ្វីៗទាំងអស់នេះ គឺជាការពូតសម្រក់ញេីសឈាមរាស្រ្ត យកមកបំពេញកិលេសតណ្ហារបស់ខ្លួន ធ្វេីឲ្យប្រទេសជាតិកាន់តែឈានទៅរកក្តីវិបត្តិបន្តិចម្តងៗនេាះឯង។
ដោយសារតែស្តេចចូវ ទ្រង់សេពសោយក្តីសុខយ៉ាងគ្មានព្រំដែននឹងគ្មានទីបញ្ចប់ ទេីបប្រទេសជាតិត្រូវរលំរលាយទៅ។ ហេតុនេះហេីយទេីបមានពំនោលមួយពោលថា ៖
” លោកអ្នកប្រកបដោយបញ្ញា គួរពិចារណារឿងបន្តិចបន្តួច សម្លឹងឲ្យបានវែង​ឆ្ងាយ មុននឹងវាក្លាយជារឿងធំ ”
ចង្កឹះតែមួយគូក៏អាចធ្វេីឲ្យប្រទេសជាតិរលំរលាយបានដែរការប្រមេីលមេីលរបស់ ជីជឺ មិនឥតប្រយោជន៍ឡេីយ។
ការប្រមេីលមេីលតាមបែបវិទ្យាសាស្ត្រមិនមែនចេះតែឃេីញស្រេចនឹងចិត្តខ្លួនឯងនេាះទេតែត្រូវចាប់ផ្តេីមដោយសភាវ:ពិតជាមុនហេីយច្បាមឲ្យជាប់នូវភាពជាក់លាក់ រួចពង្រីកវាបន្តិចម្តងៗទេីបយេីងអាចសម្លឹងឃេីញរឿងតូចតាចដែលវាអាចនឹងប្រែក្លាយជារឿងធំដុំបាន។

ក្នុងសង្គមជាតិយេីងសព្វថ្ងៃក៏មិនខុសគ្នាអ្វីដែរការបង្កឲ្យមនុស្សប្រព្រឹត្តអំពេីលោភលន់ស្រេចនឹងចិត្តហេីយគឺជាការដែលពិបាក​នឹងធ្វេីឲ្យគេបកក្រោយវិញណាស់។

ហេតុនេះ ទាំងឪពុកម្តាយ ទាំងថ្នាក់ដឹកនាំ សូមធ្វេីពីរឿងពិបាកទៅស្រួល កុំធ្វេីពីស្រួលទៅរកលំបាក៕
ស្រាវជ្រាវនិងកែសម្រួលដោយ÷ចៅតាជេត


ចែករំលែក៖