ខេត្តបាត់ដំបង៖ នាថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១ សម្ដេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញដឹកនាំប្រតិភូនិងក្រុមការងារចុះសួរសុខទុក្ខសំណេះសំណាលកងកម្លាំងប្រដាប់អាវុធក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងចុះត្រួតពិនិត្យតំបន់ប្រវត្តិសាស្ត្រយោធាតេជោ ២០៣ សំឡូត ខេត្តបាត់ដំបង តំបន់ប្រវត្តិសាស្ត្រយោធាច្រកចង្អៀត (ក្រពើពីរ) តំបន់ប្រវត្តិសាស្ត្រយោធាតេជោ១៥០០ (ស្វារអិល) យោធភូមិភាគទី៥។
អញ្ជើញចូលរួមអមដំណើរមាន លោក ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោកមេបញ្ជាការ យោធភូមិភាគទី៥ ។
មេបញ្ជាការង នាយសេនាធិការ មេបញ្ជាការទិសទី៣ លោកអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងនិងនាយទាហានជាច្រើនទៀត៕
ដោយ៖ សិលា