ព័ត៌មានទាន់ហេតុការណ៍៖

មេត្តាបើកបរគោរព និងយោគយល់គ្នា ! ខណ: គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​០៦​ មីនា​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ ៩​នាក់​ និង​របួស​ ៨​នាក់​

ចែករំលែក៖

ភ្នំពេញ​ ៖​ សូម​បើកបរ​គោរព​ច្បាប់​ចរាចរណ៍​ជា​និច្ច​ !​ ប្រកាន់ភ្ជាប់ក្នុងចិត្ត នូវកត្តាយោគយល់គ្នា អាព្យាស្រ័យគ្នា មើលបច្ចេកទេសយានយន្ត គ្រប់ប្រភេទ ខណ: គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​នៅ​ថ្ងៃ​ទី​០៦​ ខែមីនា​ ឆ្នាំ​២០២១​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ ៩​នាក់​(​ស្រី​៣​នាក់​)​ របួសធ្ងន់​ ៥​នាក់​(​ស្រី​២​នាក់​)​ និង​របួសស្រាល​ ៣​នាក់​(​ស្រី​១​នាក់​)​ ។​

នេះបើ​យោង​តាម​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​ចេញ​ដោយ​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់​សាធារណៈ​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ នៅ​ថ្ងៃ​ទី​០៦​ ខែមីនា​ បាន​បញ្ជាក់​ថា​ គ្រោះថ្នាក់​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​ និង​របួស​សរុប​ចំនួន​ ១៧​នាក់​ គឺ​កើតឡើង​ដោយសារ​ការ​ប៉ះទង្គិច​គ្នា​ ចំនួន​ ៨​លើក​ ។
សូមរំលឹកថា, ឃាតក តាមដងផ្លូវ ដែលហៅថាករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានឆក់ជីវិតមនុស្សផុយស្រួយណាស់ សូមមេត្តាប្រុងប្រយ័ត្នលើការបើកបរ ៕

ដោយ៖ សិលា


ចែករំលែក៖