ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ ជម្រាបមក ម្ចាស់ផ្ទះជួលនៅជាប់ និងនៅពីក្រោយក្រុមហ៊ុនផលិតស្លាកយីហោហ័រស៊ីន ស្ថិតនៅវិថីអូរត្រេះ ភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
កម្មវត្ថុ ៖ ស្តីពីការផ្អាកជាបណ្តោះអាសន្នផ្ទះជួលនៅជាប់ និងនៅពីក្រោយក្រុមហ៊ុនផលិតស្លាកយីហោហ័រស៊ីន
យោង ៖ ស្ថិតនៅវិថីអូរត្រេះ ភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ និងដាក់ជា មណ្ឌលចត្តាឡីស័ក។
– អនុក្រឹត្យលេខ ២៧ អនក្រ.បក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ស្តីពីវិធានការចត្តាឡីស័ក
ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩
-តាមការចាំបាច់របស់រដ្ឋបាលខេត្តព្រះសីហនុ។
តបតាមកម្មវត្ថុ និងយោងខាងលើ រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូន លោក ឱ្យបានជ្រាប ថា៖ ក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តបានយកសំណាកតេស្តពីភ្ញៀវដែលបានស្នាក់នៅផ្ទះជួលមានទីតាំងនៅជាប់ និងនៅពីក្រោយក្រុមហ៊ុនផលិតស្លាកយីហោហ័រស៊ីន ស្ថិតនៅវិថីអូរត្រេះ ភូមិ៦ សង្កាត់លេខ៤ ក្រុង ព្រះសីហនុ ហើយលទ្ធផលតេស្តមាន វិជ្ជមានវីរុសកូវីដ-១៩។ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ តម្រូវឱ្យ លោក ផ្អាកជាបណ្តោះអាសន្នអាជីវកម្មផ្ទះជួលនៅជាប់ និងនៅពីក្រោយក្រុមហ៊ុន ផលិតស្លាកយីហោហ័រស៊ីន ជាបន្ទាន់ ដោយមិនអនុញ្ញាតឱ្យមានភ្ញៀវថ្មីចូលទៅស្នាក់នៅ ហើយក៏មិនអនុញ្ញាតឱ្យ ភ្ញៀវដែលកំពុងស្នាក់នៅក្នុងផ្ទះជួលចេញ-ចូលដោយគ្មានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចឡើយ។ ក្រុម ការងាររដ្ឋបាលខេត្តនឹងរៀបចំទីតាំងនេះជា មណ្ឌលចត្តាឡីស័ក ហើយក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្ត នឹងចុះទៅពិនិត្យយកសំណាក ពីភ្ញៀវ និងបុគ្គលិកដែលបម្រើការនៅក្នុងផ្ទះជួលនៅជាប់ និងនៅពីក្រោយក្រុមហ៊ុនផលិត ស្លាកយីហោហ័រស៊ីន ដើម្បីធ្វើតេស្តរកវីរុសកូវីដ-១៩។
ក្នុងន័យនេះ រដ្ឋបាលខេត្តព្រះសីហនុ សម្រេចផ្អាកអាជីវកម្មគ្រប់ប្រភេទរបស់ផ្ទះជួលនៅជាប់ និងនៅពីក្រោយក្រុមហ៊ុនផលិតស្លាកយីហោហ័រស៊ីន ជាបណ្តោះអាសន្ន និងដាក់ជា មណ្ឌលចត្តាឡីស័ក ចាប់ពី ពេលជូនដំណឹងនេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី។
ក្នុងដំណាក់កាលនេះអ្នកពាក់ព័ន្ធទាំងអស់ជាមួយផ្ទះជួលទាំងនោះត្រូវតែយកសំណាកតេស្ត និង ធ្វើចត្តាឡីស័កគ្រប់ៗគ្នាឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។
ក្នុងករណី លោក មិនអនុវត្តតាមការណែនាំខាងលើ រដ្ឋបាលខេត្តព្រះសីហនុ នឹងចុះអនុវត្ត វិធានការតាមនីតិវិធីច្បាប់ជាធរមាន។
អាស្រ័យហេតុនេះសូម លោក អនុវត្តតាមខ្លឹមសារខាងលើឱ្យមានប្រសិទ្ធភាពខ្ពស់៕
ដោយ៖ សិលា