លោក Michael Zorc បានផ្ញើការព្រមានមួយទៅកាន់ក្រុម Real Madrid ថា Haaland នឹងមិនងាយស្រើបស្រាលចេញពី Borussia Dortmund ទៅណានោះទេ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានអេស្ប៉ាញ MARCA នៅព្រឹកថ្ងៃទី១៥ មីនានេះ។ ខ្សែប្រយុទ្ធសញ្ជាតិន័រវែសរូបនេះបានវិវឌ្ឍន៍ពីការឈានឆ្ពោះទៅរកការក្លាយជាតារាឆ្នើមពិភពលោកក្នុងរយៈពេល១២ខែនៅឯក្លិប Dortmund និងត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរទៅកាន់តែក្រុមយក្សធំៗនៅអឺរ៉ុបទាំងអស់នៅក្នុងប៉ុន្មានខែថ្មីៗនេះ។ លោក Michael Zorc អ្នកចាត់ការទូទៅក្លិប Borussia Dortmund បានប្រាប់ Die Welt ថា “ប្រសិនបើគាត់សំរេចចិត្តចាកចេញនៅថ្ងៃណាមួយវានឹងមានតែក្រុមមួយចំនួនប៉ុណ្ណោះ។ ប៉ុន្តែយើងនឹងព្យាយាមរក្សាគាត់ឱ្យបានយូរតាមដែលយើងអាចធ្វើបាន។ ខ្ញុំមិនដែលឃើញនរណាម្នាក់ដូចគាត់ទេ។ យើងមិនចង់លេងនៅ Europa League ទេ ហើយយើងក៏មិនចង់បាត់បង់កៅអី Champions League របស់យើងដែរ។ សូមបញ្ជាក់ថា ក្រុម Barcelona ក៏ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរឆ្ពោះទៅមុខទោះបីជា Haaland និងអ្នកដែលនៅជុំវិញគាត់ហាក់ដូចជារីករាយក្នុងការស្នាក់នៅប្រទេសអាឡឺម៉ង់រយៈពេលមួយផ្សេងទៀតក៏ដោយ។ សម្រាប់ពេលនេះការផ្តោតអារម្មណ៍របស់ Dortmund គឺដើម្បីសម្រេចបាននូវវគ្គជម្រុះ Champions League ម្តងទៀតសម្រាប់រដូវកាលក្រោយ ៕ដោយ៖ភារៈ
រឿងទាក់ទង
ពលករខ្មែររាប់រយនាក់ជាប់គាំង នៅច្រកទ្វារខ្លងលឹក កំពុងប្រឈមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត
13 hours ago
ឃាត់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀនមានដីកាចាប់ ២ដីកា និងបក្ខពួក ២នាក់ទៀត រឹបអូសម៉ាទឹកកកជាង ១៤០ក្រាម នៅក្រុងតាខ្មៅ
14 hours ago