ព័ត៌មានទាន់ហេតុការណ៍៖

លោកតាវ័យ៧៤ឆ្នាំម្នាក់តណ្ហាក្រាស់ឃ្មឹកចាប់ក្មេងស្រីអាយុ១២ឆ្នាំរំលោភសេពសន្ថវ:បានសម្រេច៦ដង

ចែករំលែក៖

ខេត្តសៀមរាប ៖  លោកតា​អាយុ​៧៤​ឆ្នាំ​ម្នាក់​ចាស់ហើយមិនព្រមទៅវត្តកាន់សិលបែរជាមានតណ្ហាក្រាស់ចាប់ក្មេងស្រីអាយុ១២ឆ្នាំម្នាក់រំលោភសេពសន្ថវ:បានសម្រេចច្រើនលើក ទីបំផុតត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​អង្គរជុំ ឃាត់ខ្លួនយកទៅផ្តន្ទាទោសតាមច្បាប់ទាល់តែបាន។

ការ​ឃាត់ខ្លួន​តាចាស់ស្រេកឃ្លានកាមគុណនេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០២១ ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្ដឹង​របស់​ម្ដាយ​ក្មេង​ស្រី​រង​គ្រោះ​និងបានកសាងសំណុំរឿងបញ្ជូនទៅតុលាការកាលពីព្រឹកថ្ងៃទី២៣ ខែ មីនានេះ។

ប្រភព​ពី​សមត្ថកិច្ច​នគរបាល​ស្រុក​អង្គរជុំ បាន​ប្រាប់​ឱ្យ​ដឹង​ថា ជនសង្ស័យ​ខាងលើ​ឈ្មោះ ម៉ៃ មៀន អាយុ​៧៤​ឆ្នាំ រស់នៅ​ឃុំ​ចារ​ឈូក ស្រុក​អង្គរជុំ ខេត្តសៀមរាប ចំណែក​ក្មេង​ស្រី​រង​គ្រោះ​អាយុ​១២​ឆ្នាំ ។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា ដោយ​ផ្អែក​តាម​ការ​ស្តាប់​ចម្លើយ​របស់​ជនសង្ស័យ បាន​សារភាព​ថា «​ខ្លួន​ពិតជា​ធ្លាប់​បានរួមភទជាមួយក្មេងស្រីរង​គ្រោះ​ពិតប្រាកដ​មែន គឺ​តាំងពី​រយៈ ពេល​២​ខែមុនកន្លងមក​ម្ល៉េះ ដោយ​បាន​រំលោភបានសម្រេច​ដល់​ទៅ​៦​ដង​ហើយ​»​។

បច្ចុប្បន្ន កម្លាំង​នគរបាល​ស្រុក​អង្គរជុំ បាន​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ខាងលើ​ទៅ​កកាន់សាលាដំបូងខេត្តដើម្បី​អនុវត្ត​តាម​ច្បាប់៕

ដោយ ៖ ប្រាថ្នា


ចែករំលែក៖