ភ្នំពេញ៖ នៅរសៀល ថ្ងៃសុក្រ ១៣កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ លោកវរសេនីយ៍ឯក សែម រតនា នាយការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ តំណាងលោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បាននាំយកថវិកាឧបត្ថម្ភសរុប ចំនួន ១២លានរៀល អង្ករ ១៥០គីឡូក្រាម និងទឹកសុទ្ធ ចំនួន ១០កេស ផ្តល់ជូនលោកស្រី ធឿន សុធារ័ត្ន ត្រូវជាកូនស្រីបង្កើតរបស់នៃសព លោកអនុសេនីយ៍ឯក ថន ចាន់ធឿន ដែលបានទទួលមរណៈភាព ដោយជំងឺ COVID-19 នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត កាលពីវេលាម៉ោង ១៦ និង៤៥នាទីល្ងាច ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ តាមរយៈលោក ពៅ វុទ្ធី មេភូមិក្តីចាស់ ដូចខាងក្រោម ៖
១. អំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន រួមមាន ៖
– ប្រាក់ឧបត្ថម្ភ ចំនួន ៥ លានរៀល
– អង្ករ ចំនួន ១០០ គីឡូក្រាម
ជាមួយនោះដែរក៏មានការចូលរួមរបស់ :
២. អំណោយរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ ហ៊ុន គឹមឡេង រួមមាន ៖
– ប្រាក់ឧបត្ថម្ភ ចំនួន ៤លានរៀល
៣- អំណោយរបស់ លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ រួមមាន ៖
– ប្រាក់ឧបត្ថម្ភ ចំនួន ២ លានរៀល
– អង្ករ ចំនួន ៥០ គីឡូក្រាម
– ទឹកសុទ្ធ ចំនួន ១០កេស
៤- អំណោយរបស់ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រួមមាន ៖
– ប្រាក់ឧបត្ថម្ភ ចំនួន ១ លានរៀល ៕
ដោយ ៖ សិលា