ភ្នំពេញ៖ យប់មុិញមានអារម្មណ៍ ក្តុកក្តួល សរសេរអត្ថបទមិនចេញ ! នៅពេលបានឃើញលំនៅឋានមួយកន្លែងត្រូវបានចាក់សោទ្វារបន្ទាប់ពីរកឃើញវិជ្ជមានកូវីដ-១៩មួយគ្រួសារ សូមជូនពរ ឲ្យបានឆាប់ជាសះស្បើយនិងបានត្រឡប់មកលំនៅឋានវិញ ។
(ទីតាំងចាស់) : រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៤នាក់ នៅវេលាម៉ោង ២៣៖០០នាទី នាថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០២១ នៅចំណុច ផ្ទះគ្មានលេខ ក្រុមទី ៦ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ បានសហការជាមួយក្រុមគ្រូពេទ្យបង្អែកច្បារអំពៅ បានចុះយកអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៤នាក់ ។ ក្រោយពីបានយកសំណាកលើកទី២ ពាក់ព័ន្ធជាមួយ
ស្រ៑ាង វីឆេង អាយុ ៣៤ឆ្នាំ (វិជ្ជមាន) ស្រ៑ាង ស្រ៑ន អាយុ ៥៨ (វិជ្ជមាន) ។ បច្ចុប្បន្នគ្រូពេទ្យបានបញ្ជូនអ្នកជំងឺ ទៅកាន់មន្ទីរពេទ្យ ហ្លួងម៉ែ។
ក្នុងនាមអាជ្ញាធរនៅតែបន្តផ្សព្វផ្សាយនូវ វិធានការ របស់ ក្រសួងសុខាភិបាល និង វិធានការ ៣ការពារ ៣កុំ របស់ រាជរដ្ឋាភិបាល៕
ប្រភព ៖ ទទក