ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានក្រុម Yeovil Town កីឡាករ Lee Collins ទទួលមរណភាពក្នុងវ័យ៣២ឆ្នាំ

ចែករំលែក៖

ប្រធានក្រុម Yeovil Town កីឡាករ Lee Collins បានទទួលមរណភាពក្នុងវ័យ៣២ឆ្នាំ។ កីឡាករ Collins បានចាប់ផ្តើមអាជីពរបស់គាត់នៅក្លិបWolverhampton Wanderers និងចំណាយពេលនៅក្លិប Port Vale, Barnsley, Northampton Town, Mansfield Town និង Forest Green Rovers មុនពេលចូលរួមជាមួយក្លិប Yeovil ក្នុងឆ្នាំ២០១៩ ។

តាម BBC Sport បានផ្សាយថា កីឡាកររូបនេះបានចូលលេងក្នុងការប្រកួតចុងក្រោយរបស់គាត់សម្រាប់ក្លិបនៅថ្ងៃទី៦ ខែកុម្ភៈទល់នឹងក្រុមStockport ក្លិប Yeovil ដែលមិនបានបង្ហាញពីមូលហេតុនៃការស្លាប់របស់កីឡាករ Collins នោះទេ ដែលគាត់ត្រូវលេងនៅកម្មវិធី National League កាលពីថ្ងៃសុក្រ ប៉ុន្តែ ត្រូវបានពន្យារពេល។

សេចក្តីថ្លែងការណ៍របស់ក្លិបបានសរសេរថា “ទាំងអស់នៅក្លិបបាល់ទាត់ Yeovil Town កំពុងយំសោកចំពោះការបាត់បង់ប្រធានក្រុម Lee Collins គាត់បានទទួលមរណភាពយ៉ាងក្រៀមក្រំកាលពីម្សិលមិញហើយគំនិតនិងការអធិស្ឋានរបស់យើងបានទៅដល់ក្រុមគ្រួសារនិងមិត្តភក្តិរបស់គាត់។ យើងស្នើសុំឱ្យអ្នករាល់គ្នាគោរពភាពឯកជនរបស់គ្រួសារនៅពេលនេះ

កីឡាករ Collins បានអវត្តមានដោយសាររបួសនៃរដូវកាលនេះ ប៉ុន្តែបានវិលត្រឡប់ទៅរកកៅអីបម្រុងវិញកាលពីសប្តាហ៍មុនក្នុងជ័យជម្នះ ៣-១ លើក្រុម Barnet

Collins គឺជាផ្នែកមួយរបស់ក្រុម Wolves ដែលរួមមានអ្នកចាំទី Wayne Hennessey និងអតីតខ្សែបម្រើ Mark Davies របស់ Bolton ដែលឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ FA Youth ក្នុងឆ្នាំ២០០៥ ដោយចាញ់បាល់ប៉េណាល់ទីលើក្រុម Southampton ដោយ៖ ភារៈ


ចែករំលែក៖