ព័ត៌មានទាន់ហេតុការណ៍៖

ជប៉ុនបង្កើនសកម្មភាពការពារ ក្រោយទទួលបានព័ត៌មានថាមានពលរដ្ឋចិន២ម៉ឺននាក់ទៅរស់នៅលើកោះ Senkaku

ចែករំលែក៖

ក្រុមអ្នកឯកទេសជប៉ុន បានលើកឡើងថា មានព័ត៌មានផ្សាយថា ចិនមានគម្រោងលុបដីនៅជុំវិញកោះ Senkaku ហើយ បញ្ជូនពលរដ្ឋ ប្រមាណ២ម៉ឺននាក់ ទៅរស់នៅលើកោះនេះ ។

កាលពីសប្តាហ៍កន្លងមក ក្រុមអ្នកជំនាញជប៉ុនបានលើកឡើងនៅក្នុងកិច្ចប្រជុំគណបក្សប្រជាធិបតេយ្យសេរី កាន់អំណាចបានលើកឡើងថា ចិនមានគម្រោងបញ្ជូនពលរដ្ឋជាច្រើនទៅរស់នៅលើកោះដែលកំពុងតែមានវិវាទ។
គណបក្ស កាន់អំណាច LDP បានសម្រេចកែទម្រង់ច្បាប់បំពេញបន្ថែម ដើម្បីបង្កើនសកម្មភាពការពារ ឆ្នេរសមុទ្រជប៉ុន។ ច្បាប់ថ្មីនោះ នឹងអនុញ្ញាតឲ្យ បណ្តានាវាប្រទេសជប៉ុន មានសិទ្ធប្រើប្រាស់អាវុធ ទៅលើនាវាណាមិនគោរពច្បាប់ ពេលចូលដែនសមុទ្រជប៉ុន ។
ជាមួយគ្នានោះដែរ រដ្ឋាភិបាលជប៉ុនក៏បានសម្រេច ដាក់ពង្រាយប្រព័ន្ធការពារដែនសមុទ នៅតាមបណ្តាកោះទប់ស្កាត់ការគំរាមកំហែងពីសត្រូវ ។
កាលពីខែកុម្ភៈកន្លងមក ទីក្រុងប៉េកាំងបានអនុវត្តច្បាប់ អនុញ្ញាតឲ្យ នាវាយាមល្បាតប្រទេសនេះអាចវាយប្រហារទៅលើ នាវាបរទេសដែលបំពានច្បាប់ ចូលមកដែនទឹកចិន ដោយគ្មានការអនុញ្ញាត និងមិនស្តាប់តាមការព្រមានពីចិន។
នៅពេលនេះដែរ អាមេរិកនិងជប៉ុនបានឡើងគម្រោងធ្វើសមយុទ្ធរួមជាច្រើន ដែលមានយុទ្ធសាស្ត្រការពារ។

ការធ្វើសមយុទ្ធនោះ ជាសារព្រមានថាការព្យាយាមគ្រប់គ្រងកោះSenkaku ដោយប្រើហិង្សា នឹងបង្កឲ្យមានលទ្ធផល កាន់តែអាក្រក់៕ដោយ៖ធីរីណា

រូបភាព៖Reuters 


ចែករំលែក៖