ព័ត៌មានទាន់ហេតុការណ៍៖

គណៈបញ្ជាការឯកភាពខណ្ឌចុះហាមឃាត់សំណង់ខុសច្បាប់សាងសង់លើដីរបស់រដ្ឋ

ចែករំលែក៖

       ភ្នំពេញ៖ ប្រជាពលរដ្ឋ​ចំនួន​៧​គ្រួសារ​ដែលនាំគ្នា​ទៅ​សាងសង់​លំនៅដ្ឋាន​លើដី​ច្រាំងទន្លេ​របស់​រដ្ឋ​ដោយ​ខុសច្បាប់ត្រូវបាន​អាជ្ញាធរ​ចុះទៅហាមឃាត់និងតំរូវអោយ​រុះរើ​​ចេញវិញដោយខ្លួនឯង បើមិនអនុវត្តតាមការណែនាំទេនោះគណៈបញ្ជាការឯកភាពខណ្ឌនិងចុះទៅរុះរើដោយមិនទទួលខុសត្រូវរាល់ការខូចខាតបាក់បែកនោះឡើយ ។

    សកម្មភាពចុះហាមឃាត់និងតម្រូវអោយម្ចាស់រុះរើចេញដោយខ្លួនឯង នេះបានធ្វើឡើងនៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ ដឹកនាំដោយអភិបាលរងខណ្ឌ២រូប  រួមមានលោក ណុប ផា និង លោក ហ៊ត គឹមនី ។  

    តាម​ប្រភពពី​លោក យ៉ិ​ន វុ​ធ ចៅសង្កាត់​ច្បារអំពៅ​ទី​២​ បាន​ឲ្យ​ដឹងថា​ នៅ​ថ្ងៃទី០​២ ​ខែមេសា​នេះ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ច្បារអំពៅ ​ដឹកនាំ​ដោយ​លោក​អភិបាលរងខណ្ឌ​​ពីររូប ​គឺ​លោក ណុប ផា និង​លោក​ ហ៊​ត គឹម​នី បាន​ដឹកនាំ​កម្លាំងចម្រុះ​ចុះទៅ​ទីតាំង​ដី​ច្រាំងទន្លេ​ ស្ថិតនៅ​ភូមិ​ដើម​ចាន់​១​ សង្កាត់​ច្បារអំពៅ​ទី​២​ ខណ្ឌ​ច្បារអំពៅ​ រាជធានី​ភ្នំពេញ​ ខណៈ​ដែលមាន​ប្រជាពលរដ្ឋ​ចំនួន​៧​គ្រួសារ​នាំគ្នា​មក​សាងសង់​លំនៅដ្ឋាន​ដោយ​ខុសច្បាប់​លើដី​របស់​រដ្ឋ​ ដែល​ស្ថិតនៅក្នុង​គំរោង​ធ្វើ​ច្រាំង​ទន្លេ​នាពេល​ឆាប់ៗ​ខាងមុខ​។​

      លោក​ បាន​បន្តថា ​មិនដឹង​ជា​ពួកគាត់​យល់​យ៉ាងដូចម្តេច​ ទើប​នាំគ្នា​មក​សង់​លំនៅដ្ឋាន​លើ​ដី​របស់​រដ្ឋ​បែបនេះ​។​ ក្នុងនោះ​លោក​អភិបាលរងខណ្ឌ​ទាំង​ពីររូប​បានសម្រេច​ឲ្យ​ប្រជាពលរដ្ឋ​ទាំង​៧​គ្រួសារ​រុះរើ រោង​ឈើ របស់ខ្លួន​ចេញពី​លើដី​រដ្ឋ​ ដោយ​មិន​ពន្យារ​ពេល​ឡើយ​ ​ហើយ​បើ​រឹងទទឹង​គឺ​អាជ្ញាធរ​នឹង​ចុះ​រុះរើ​ដោយ​មិន​ទទួលខុសត្រូវ​លើ​ការខូចខាត​សម្ភារៈ​នេះឡើយ​៕

ដោយ៖ សណ្តោស


ចែករំលែក៖