ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន ជំរុញឲ្យពលរដ្ឋប្រកបការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅក្នុងរាជធានីភ្នំពេញទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឲ្យបានឆាប់បំផុត

ចែករំលែក៖

ភ្នំពេញ៖ ដោយសារពេលនេះនៅទីក្រុងភ្នំពេញកំពុងប្រឈមនឹងស្ថានភាពឆ្លងកូវីដ-១៩ ដ៏អាក្រក់ នៅថ្ងៃទី ០២ ខែមេសា ឆ្នាំ ២០២១ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាឲ្យគណកម្មាធិការចំពោះកិច្ចចាក់វ៉ាកសាំងកូវីដ-១៩ និង សាលាក្រុងភ្នំពេញ យកចិត្តទុកដាក់ក្នុងការផ្តល់ការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជាបន្ទាន់ដល់បងប្អូនប្រជាពលរដ្ឋដែលងាយរងគ្រោះ ងាយឆ្លង និងងាយចម្លងជំងឺកូវីដ-១៩ ក្នុងនោះមានដូចជា អ្នកលក់បន្លែត្រីសាច់នៅតាមផ្សារ អ្នកធាក់ស៊ីក្លូ អ្នករត់កង់៣ អ្នកយាមផ្សារ កម្មករធ្វើការនៅតាមផ្សារ និងអ្នកដឹកជញ្ជូនទម្លាក់អីវ៉ាន់តាមផ្សារ ជាដើម។ សម្តេចតេជោបានបម្រុងវ៉ាក់សាំងចំនួន ៤០ម៉ឺនដូសដើម្បីផ្តល់ជូនពលរដ្ឋងាយរងគ្រោះខាងលើ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីជានិច្ចជាកាលតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការការពារអាយុជីវិតពលរដ្ឋ ដើម្បីអោយបានចៀសផុតពីជំងឺឆ្លងកូវីដ-១៩ ដ៏កាចសាហាវដែលកំពុងកើតមានឡើងនៅក្នុងប្រទេសកម្ពុជា៕

ដោយ៖ សិលា


ចែករំលែក៖