ព័ត៌មានទាន់ហេតុការណ៍៖

កូនស្រីរារាំង មិនឲ្យសមត្ថកិច្ច និងក្រុមគ្រូពេទ្យយកឪពុកទៅធ្វើចត្តាឡីស័ក

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ កូនស្រី របស់បុរសអ្នករត់ម៉ូតូកង់បី ដែលជាប់ពាក់ព័ន្ធ និងបុសម្នាក់មានវិជ្ជមានកូវីដ-១៩ បានចេញមកធ្វើការរារាំងសមត្ថកិច្ចនិងក្រុមគ្រូពេទ្យមិនឲ្យយកឪពុករបស់ខ្លួនទៅធ្វើចត្តាឡីស័កនោះទេ កាលព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១នេះ ។
បុរសដែលសមត្ថកិច្ចនិងក្រុមគ្រូពេទ្យយកមកធ្វើចត្តាឡីស័កនោះ មានឈ្មោះ ពិន ប៉ូ ដែលបានពាក់ព័ន្ធផ្ទាល់ជាមួយនិងឈ្មោះ សោម ឡូ មានវិជ្ជាមានកូវីដ-១៩ ដែលត្រូវបានរកឃើញកាលពីថ្ងៃទី៤ ខែមេសា ម្សិលមិញនេះដើម្បីយកទៅធ្វើចត្តាឡីស័ក នឹងយកសំណាកទៅធ្វើតេស្តរកមេរោគកូវីដ-១៩។
ប៉ុន្តែឈ្មោះ ពិន ប៉ូ ដែលជាអ្នករត់កង់បី មិនបានទៅតាមការអញ្ជើញរបស់សមត្ថកិច្ចនិងក្រុមគ្រូពេទ្យនោះឡើយ។

លោក ឆាយ ខែមរ័ត្ន អធិការក្រុងកំពង់ឆ្នាំង បានបញ្ជាក់ប្រាប់នៅវេលាម៉ោងជាង ១១ ថ្ងៃទី៥ ខែមេសានេះ ថា នៅព្រឹកនេះសមត្ថកិច្ចនិងក្រុមគ្រូពេទ្យ បានយករថយន្ត ទៅនាំយកឈ្មោះ ពិន ប៉ូ ជាអ្នករត់កង់បី ដែលពាក់ព័ន្ធជាមួយនឹងឈ្មោះ សោម ឡូ ដែលមានវិជ្ជមានកូវីដ-១៩ ដំបូងឡើយឈ្មោះ ពិន ប៉ូ យល់ព្រមសហការមកជាមួយសមត្ថកិច្ច នឹងគ្រូពេទ្យដើ ម្បីទៅធ្វើចត្តាឡីស័ក និងយកសំណាក ប៉ុន្តែបន្ទាប់មកក៏ស្រាប់តែកូនស្រីរបស់ឈ្មោះ ពិន ប៉ូ បានប្រកែកប្រណាំងយ៉ាងខ្លាំង ដោយមិនអនុញ្ញាតឲ្យយកឪពុករបស់គេចេញ ពីផ្ទះ ដោយអះអាងថាឪពុករបស់គេគ្មានឈឺអីទេ និងមិនមានអ្នកមើលប្អូនៗរបស់គេនៅផ្ទះ។

លោកអធិការបានបញ្ជាក់ឲ្យដឹងទៀតថា បច្ចុប្បន្ននេះសមត្ថកិច្ចនិងក្រុមគ្រូពេទ្យបានដកថយសិន ហើយបាននិងកំពុងស្នើសុំគោលការណ៍ទៅកាន់អាជ្ញាធរខេត្ត ដើម្បីមានវិធានការផ្លូវច្បាប់៕

ដោយ៖ ចន្ថា


ចែករំលែក៖