ព័ត៌មានទាន់ហេតុការណ៍៖

លោក ជា​ សុផារ៉ា​ ធ្វើជាគំរូ​ល្អ​! ប្រមូល​តាំង​ពី​បុគ្គលិក​​អនាម័យ ចាក់​វ៉ាក់សាំង ទទួល​ការ​សរសើរ​ពី​សម្ដេច

ចែករំលែក៖

ភ្នំពេញ៖ យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ ១​ខែ​ឲ្យ​បាន​ ១​លាន​នាក់​របស់​កម្ពុជា​ កំពុង​តែ​ធ្វើ​ឡើង​យ៉ាង​សស្រាក់សស្រាំ​ ស្របពេល​ ព្រឹត្តិការណ៍​កូវីដ-១៩​ សហគមន៍២០កុម្ភៈ​​ ​កំពុង​បន្ត​រាលដាល​​។

ប្រជាពលរដ្ឋ​ ពិសេស​អ្នក​នៅ​ភ្នំពេញ​ និង​ខេត្ត​កណ្ដាល​ មន្ត្រី​រាជការ​គ្រប់​ជាន់​ថ្នាក់​ កង​កម្លាំង​ប៉ូលិស​ទាហាន​ បាន​ទទួល​ការ​ចាក់​វ៉ាក់សាំង​ជា​បន្ត​បន្ទាប់​ នៅ​ទីតាំង​ផ្សេង​គ្នា​ជា​ច្រើន​កន្លែង​។​ ក្នុង​នោះ​ក្រសួង​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ក៏​បាន​រៀបចំ​ចាក់​ជូន​ដល់​ថ្នាក់​ដឹកនាំ​ មន្ត្រី​ និង​បុគ្គលិក​របស់​ខ្លួន​ផង​ដែរ។​

ក្រោម​ការ​គិតគូរ​ពី​លោក ជា សុផារ៉ា ឧប​នាយករដ្ឋ​មន្ត្រី រដ្ឋ​មន្ត្រី​ក្រសួង​រៀបចំ​ដែន​ដី គឺ​លោក​បាន​អនុញ្ញាត​​​បញ្ចូល​បុគ្គលិក​ថែទាំ​សួន និង​អនាម័យ​ឱ្យ​ទទួល​បាន​វ៉ាក់សាំង​បង្ការ​មេរោគ​កូវីដ-​១៩​ ដែល​គំរូ​ដឹកនាំ​ដ៏​ល្អ​នេះ​បាន​ទទួល​ការ​សរសើរ​ដោយ​ផ្ទាល់​មាត់​ពី​ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន។
សូមជម្រាបថា, សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ បានមានប្រសាសន៍ក្រើនរំលឹក សូមអោយបងប្អូនជនរួមជាតិ ទៅទទួលវ៉ាក់សាំង អោយបានគ្រប់គ្នា ក្នុងយុទ្ធនាការនៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលនឹងធ្វើឡើងលក្ខណ:ទ្រង់ទ្រាយធំ។

សម្តេចតេជោ ហ៊ុនសែន បានថ្លែងបញ្ជាក់ថា, តាមគម្រោងក្នុងរយះពេល១ខែត្រូវចាក់ជូនប្រជាពលរដ្ឋក្នុងកំរិត១លានដូស ទាំងការទិញ និងការទទួលជំនួយនឹងមកដល់ជាបន្តរបន្ទាប់។ វ៉ាក់សាំងគឺត្រូវបញ្ជូនទៅចាក់ជូនប្រជាពលរដ្ឋតាមបណ្តាខេត្តក្រុង ទូទាំងប្រទេសកម្ពុជា។

សម្តេចសូមបងប្អូនជនរួមជាតិអនុវត្តតាមវិធានសុខាភិបាលអោយបានម៉ត់ចត់ និងបន្តចូលរួមជាមួយវិធានការ «៣ការពារ ៣កុំ» ឱ្យបានម៉ឺងម៉ាត់ជាទីបំផុត៕

ដោយ ៖ សិលា


ចែករំលែក៖