ខេត្តកំពង់ចាម ៖ នៅព្រឹកថ្ងៃទី៩ ខែមេសា ២០២១វេលាម៉ោង ៦:០០នាទីក្រុមការងារអនុគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ស្រុកព្រៃឈរ បានចុះមកស្រង់ឈ្មោះ អ្នកពាក់ព័ន្ធនឹងអ្នកវិជ្ជមានកូវីដ-១៩ និងបញ្ជូនទៅធ្វើចត្តាឡីស័កនៅសាលាគុរុកោសល្យភូមិភាគទីរួមខេត្តកំពង់ចាម ។
ស្រ្តីដែលមានវិជ្ជមានកូវីដ-១៩ ឈ្មោះ ធឿន ណារ៉ង់ អាយុ៤០ឆ្នាំ ស្នាក់នៅភូមិសាមគ្គី៤ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ក្រុងភ្នំពេញ ។ ស្រ្តីរូបនេះបានត្រឡប់មកស្រុកកំណើត (ដើម្បីព្យាបាលជំងឺ) ភូមិកោះស្វាយ ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ កាលពីថ្ងៃទី១៩ខែមីនា ឆ្នាំ២០២១ ហើយក្រុមការងារបានរកឃើញអ្នកប៉ះពាល់ផ្ទាល់ជាមួយឈ្មោះ ធឿន ណារ៉ង់ មានចំនូន១០នាក់៖
១. ឈ្មោះ ឌឹម រឿន ភេទស្រី អាយុ៦០ ត្រូវជាម្ដាយ។
២. ឈ្មោះ ជឿន ធឿន ភេទប្រុស អាយុ៦៤ឆ្នាំ ត្រូវជាឪពុក។
៣. ឈ្មោះ ណូ ចាន់ថា ភេទប្រុស អាយុ ៤១ឆ្នាំត្រូវជាប្ដី មុខរបរ បើកបររថយន្តឈ្មួល (សាំយ៉ុង)
៤. ឈ្មោះ ណូ វណ្ណ: ភេទប្រុស អាយុ៥ឆ្នាំ ត្រូវជាកូន។
៥. ឈ្មោះ ម៉ៅ លីហ្សា ភេទស្រី អាយុ១៣ឆ្នាំ ត្រូវជាក្មួយ
(អ្នកទាំង ៥ នាក់ ខាងលើ រស់នៅ ភូមិកោះស្វាយ ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ)
៦. ឈ្មោះ ឯក ឈុននី ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរ គ្រូខ្មែរ រស់នៅភូមិកកោះ ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ។
៧.ធឿន ណារ៉ន ភេទស្រី ៣៦ឆ្នាំ
៨.វៀច ធា ភេទប្រុស ៤១ឆ្នាំ
៩.ស៊ន បូរិទ្ធ ភេទប្រុស ៣១ឆ្នាំ
១០.ថេង សុវីដា ភេទស្រី ២៧ឆ្នាំ
អ្នកទាំង ១០នាក់ខាងលើ ត្រូវបានបញ្ជូន យកទៅធ្វើចត្តាឡី នៅមណ្ឌលចត្តាឡីស័កទីរួមខេត្តកំពង់ចាម ។
ខណៈនេះក្រុមការងារកំពុងបន្តស្រាវជ្រាវ រកអ្នកដែលបានប៉ះពាល់ដោយផ្ទាល់ និង ប្រយោល ៕
ដោយ៖ វណ្ណៈ