ភ្នំពេញ៖ រដ្ឋបាលសាលារាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹង នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ១៣រូប ក្នុងចំណោម ៥៦រូប ដែលជាករណីឆ្លងក្នុងសហគមន៍ ក្រុមគ្រូពេទ្យពុំទាន់រកទីតាំងឃើញ ព្រោះពួកគាត់ពុំបានផ្ដល់នូវព័ត៌មានលម្អិត ដូចជាលេខទូរស័ព្ទ និងអាសយដ្ឋានពិតប្រាកដ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់សាច់ញាតិ ឬអ្នកដែលស្គាល់អ្នកជំងឺខាងក្រោម សូមជូនដំណឹងដល់ពួកគាត់ឲ្យទៅទទួលការព្យាបាល។
ក្នុងករណីអ្នកវិជ្ជមានដូចមានឈ្មោះខាងលើតាមលិខិតបានជ្រាប អំពីសេចក្តីជូនដំណឹងនេះ សូមទំនាក់ទំនងទៅអាជ្ញាធរ មូលដ្ឋានដែលនៅជិតបំផុត ជាបន្ទាន់ ដើម្បីរៀបចំទទួលយកទៅព្យាបាលឱ្យបានឆាប់រហ័ស ឬទំនាក់ទំនងមកលេខ ១២៩៩ និង លេខ ១១៥។
រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់សាច់ញាតិ ឬអ្នកដែលស្គាល់អ្នកជំងឺខាងលើ សូមជូនដំណឹងដល់ពួកគាត់ ឱ្យទៅទទួលការព្យាបាល ។ ចំពោះបងប្អូនប្រជាពលរដ្ឋដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺកូវីដ-១៩ ទាំងអស់ខាង លើ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងរួសរាន់ទៅយកសំណាកទៅតាមទីតាំង ដែលបានកំណត់ ក្នុងនោះ៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មណ្ឌលសុខភាពចាក់អង្រៃ វិទ្យាល័យបាក់ទូក វិទ្យាល័យបឹងត្របែក និងសាលាបឋមសិក្សា សុភមង្គល ព្រមទាំងត្រូវដាក់ខ្លួនឱ្យទៅដាច់ដោយឡែក រយៈពេល១៤ថៃ្ង។ ក្នុងករណីដែលបងប្អូនមានបញ្ហាសុខភាព ដូច ជាក្អក ផ្តាសាយ ថប់ដង្ហើម ពិបាកដកដង្ហើម ក្តៅខ្លួន ត្រូវប្រញាប់រួសរាន់ទៅពិនិត្យសុខភាពទៅមខ្ទីរពេទ្យ ដែលទទួលពិនិត្យ និងព្យាបាលជំងឺក្ខវីដ-១៩ ។ ទន្ទឹមនឹងនេះ សូមបងប្អូនប្រជាពលរដ្ឋត្រូវអនុវត្តឱ្យបានខ្ជាប់ខ្លួនតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ ការពារ និង ៣កុំ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
រដ្ឋបាលរាជធានីភ្នំពេញសូមថ្លែងអំណរគុណដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងបុគ្គលិកសុខាភិបាល ដែលបានខិតខំបំពេញភារកិច្ចបានល្អប្រសើរ ក៏ដូចបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមសហការ ទប់ស្កាត់ និង គ្រប់គ្រងការរីករាលដាលមេរោគកូវីដ-១៩ ចូលទៅក្នុងសហគមន៍ នៅរាជធានីភ្នំពេញ។ អាស្រ័យហេតុនេះ៖ សូមបងប្អូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញទាំងអស់ជ្រាប និងចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់៕
ដោយ ៖ សិលា