ព័ត៌មានទាន់ហេតុការណ៍៖

ឈប់រថយន្តសាំយ៉ុងដូរកង់ខ្វះការប្រុងប្រយ័ត្នត្រូវម៉ូតូបុកពីក្រោយរបួសធ្ងន់ម្នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសម្នាក់បានរងរបួស ខណៈជិះម៉ូតូបុកគូទរថយន្តឈប់ដូរកង់ខ្វះការប្រុងប្រយ័ត្នពីក្រោយស្របគ្នាយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចមកអន្តរាគមន៍ទាំងយប់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៧និង១០នាទីយប់ ថ្ងៃទី១៨ខែ មេសា ឆ្នាំ ២០២១ នៅចំណុចលើផ្លូវជាតិលេខ១៣ ស្ថិតក្នុងភូមិត្រពាំងដំរី ឃុំ កំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង។

សមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថាបុរសរងគ្រោះមានឈ្មោះ សុខ នៅ អាយុ ៣៣ឆ្នាំ មុខរបរកសិកររស់នៅភូមិត្រពាំងក្រែត ឃុំជ្រុងពពេល ស្រុករំដួល ខេត្តស្វាយរៀង ជិះ ម៉ូតូម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ ២០០៥ ពណ៌ខ្មៅពាក់ស្លាកលេខស្វាយរៀង១A១១០២។

ចំណែកអ្នកបើករថយន្តមានឈ្មោះ គីម សុង អាយុ២៦ ឆ្នាំ រស់នៅភូមិពណ្ណរាយ ឃុំសួង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ក្រោយបង្កហេតុបានរត់គេចខ្លួនភ្លាមៗបន្សល់តែរថយន្តនៅនឹងកន្លែង។

តាមសាក្សីបានឲ្យដឹងថាមុនកើតហេតុមានបុរសម្នាក់បានម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ ២០០៥ ពណ៌ខ្មៅ ស្លាកលេខ ស្វាយរៀង១A១១០២ក្នុងទិសដៅពីត្បូងខណៈនោះស្រាប់តែទៅបុករថយន្តម៉ាកសាំយ៉ុង  ពណ៌លឿងពាក់ ស្លាកលេខ ត្បូងឃ្មុំ២A ៥០១៩ដែលអ្នកបើកបររថយន្តឈប់ដូរកង់ខ្វះការប្រុងប្រយ័ត្នពីក្រោយពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង។

បច្ចុប្បន្នអ្នករងរបួសត្រូវបានក្រុមគ្រួសារដឹកមកកាន់មន្ទីពេទ្យចំណែកមធ្យោបាយធ្វើដំណើរទាំង២គ្រឿងសមត្ថកិច្ចវាស់វែងនិងអូសយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់អំពិលដើម្បីដោះស្រាយពេលក្រោយតាមច្បាប់ ៕

ដោយ៖ យឹម សុថាន

 


ចែករំលែក៖