ភ្នំពេញ៖ ជំងឺកូវីដ-១៩ នៅតែបន្តរាតត្បាតឆ្លងកាន់តែខ្លាំងជាពិសេសនៅតាមបណ្ដាផ្សារ ដូចជាករណីនៅ ផ្សារ ប៉េសេ ដែលមានទីតាំងស្ថិតនៅលើផ្លូវលេខ ៣៧១ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ មានអ្នកជំងឺកូវីដ-១៩ បានទៅដើរផ្សារ នៅទីតាំងខាងលើនេះ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩,សូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ ពេលចេញក្រៅ និង សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅកាន់ ផ្សារ ប៉េសេ ដែលមានទីតាំងស្ថិតនៅលើផ្លូវលេខ ៣៧១ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១។
មូលហេតុ៖ អ្នកជំងឺកូវីដ-១៩ បានទៅដើរផ្សារ នៅទីតាំងខាងលើនេះ។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ។
សូមអរគុណ!
ដោយ៖ សិលា