ភ្នំពេញ៖ យោងតាមរាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្ដីណែនាំ ស្តីពី ការពង្រឹងការអនុវត្តវិធានការដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងការពង្រឹងការអនុវត្តវិធានការនៅក្នុងភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់ នៅតាមបណ្តារាជធានី-ខេត្ត។
លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌សូមជម្រាបជូនថា៖
សម្រាប់អ្នកធ្វើដំណើរចេញពីតំបន់ដែលមានផ្ទុះការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ ទៅកាន់ខេត្តដទៃ ត្រូវ៖
-យកសំណាក និងធ្វើចត្តាឡីស័ក ចំពោះអ្នកធ្វើដំណើរដែលវិលត្រឡប់មករស់នៅ ឬស្នាក់នៅរយៈពេលវែង(រយៈពេលចាប់ពី១សប្តាហ៍ឡើងទៅ)
-យកសំណាក និងត្រូវរាយការណ៍អំពីទីកន្លែងស្នាក់នៅជូនអាជ្ញាធរមានសមត្ថកិច្ច ចំពោះអ្នកធ្វើដំណើរបំពេញការងារ អ្នកធ្វើដំណើរឆ្លងកាត់ ឬអ្នកធ្វើដំណើរស្នាក់នៅរយៈពេលខ្លី (តិចជាង១សប្តាហ៍)
លទ្ធផលនៃការវិភាគរហ័សរកមេរោគកូវីដ-១៩ ដែលអនុវត្តនៅក្នុងភូមិសាស្រ្តនៃខេត្តមួយ មានសុពលភាពសម្រាប់ភូមិសាស្រ្តនៃខេត្តដទៃ នៅក្នុងថ្ងៃតែមួយ!
លោកបញ្ជាក់ថា, នេះយោងតាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលលេខ០២ សណន ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១!
ដោយ៖ សុខ ខេមរា