ព័ត៌មានទាន់ហេតុការណ៍៖

បាត់មុខពីសិល្បៈស្រាប់តែឃើញឈិត សុជាតា ព្រលះស្ត្រី នៅអាមេរិកម្នាក់រឿងបង្ខូចកិត្តិយសនាង

ចែករំលែក៖

      ភ្នំពេញ៖ មានការភ្ញាក់ផ្អើលលើបណ្តាញសង្គមហ្វេសប៊ុកក្រោយពីគេបានឃើញអតីតតារាសម្តែង និងពិធីការិនី អ្នកនាង ឈិត សុជាតា បានធ្វើការLive វីដេអូទាំងអារម្មណ៍មិនល្អដែលនាងលើកឡើងថាព្រោះតែស្ត្រីម្នាក់រស់នៅអាមេរិកម្នាក់បានចោទនាងទាំងបំពានប្តូពីនាងដែលជាជនរងគ្រោះមកជាជនឆបោកទៅវិញ។ 

អ្នកនាង ឈិត សុជាតា បានផ្អាកពីការងារសិល្បៈ ដោយបានបើកដំណើរការក្រុមហ៊ុនទេសចរណ៍ដ៏ល្បីឈ្មោះមួយ និងលក់សម្លៀកបំពាក់ស្ត្រីតាមបណ្តាញសង្គមអនឡាញដ៏មានប្រជាប្រិយ។ បច្ចុប្បន្ននាងមានកូនប្រុសម្នាក់ស្រីម្នាក់ រស់នៅយ៉ាងមានក្តីសុខជាមួយស្វាមី។ នេះគឺជាជាករណីលើកដំបូងហើយដែលអតីតតារាសម្តែង និងពិធីការិនីបានចេញមុខLive វីដេអូរៀបរាប់រឿងរ៉ាវបែបនេះ។ តារារូបនេះទម្លាយថាស្ត្រីឈ្មោះពៅ វិជ្ជរ៉ា ដែលរស់នៅសហរដ្ឋអាមេរិក បានបញ្ជាទិញទំនិញសម្លៀកបំពាក់របស់នាងមួយចំនួន ប៉ុន្តែបានគេចវេសដោយមិនបានប្រគល់ប្រាក់ ក្រោយមកស្ត្រីរូបនោះបានផ្លាស់ប្តូរឈ្មោះគណនីហ្វេសប៊ុក លប់រូបថត និងរូបថតលើProfile ហ្វេសប៊ុក។ នាងបន្តថាតម្លៃទំនិញដែលស្ត្រីខាងលើបញ្ជាទិញគឺប្រមាណជាង១៤០ដុល្លារអាមេរិកប៉ុណ្ណោះប៉ុន្តែព្យាយាមគេវេសមិនទទួល។ នាងថាអ្វីដែលនាងមិនសប្បាយចិត្តគឺស្ត្រីនោះថែមទាំងបង្ហោះលើបណ្តាញសង្គមបង្ខូចកិត្តិយសឈ្មោះហាងនាងថែមទៀតថាហាងនាងបោកប្រាស់ទៅវិញ។  អតីតពិធីការិនីរូបនេះបញ្ជាក់ថា គឺជារឿងដែលមិនអាចទទួលយកបាន ព្រោះតែការលក់ទំនិញខាងលើជាច្រើនឆ្នាំមិនដែលជួបបញ្ហាបែបនេះ ហើយធ្វើឲ្យនាងខូចកិត្តិយសខណៈដែលនាងគឺជាជនរងគ្រោះបែរជាត្រូវបានស្ត្រីខាងលើចោទប្រកាន់លាបពណ៌ទៅជាជនឆបោកវិញ។

នាងចោទជាសំណួរថាតើនាងបានបោកអ្វីស្ត្រីនោះបានអ្វីទេ បានជាត្រូវបានស្ត្រីនោះចោទប្រកាន់នាងដូចនេះ ហើយស្ត្រីខាងលើបានព្យាយាមBlock ទាំងគណនីហ្វេសប៊ុកនាង និងហាងនាងចោលផងដែរ ប៉ុន្តែដោយសារមានអ្នកប្រាប់ទើបបានដឹងហើយប្រតិកម្មតប។  នាងថាទំនិញទិញហើយប្រសិនបើគ្មានលុយយកក៏អាចលើកហេតុផលសមរម្យសម្រាប់នាងដែលអាចទទួលយកបាន និងចាត់ទុកស្ត្រីនោះថាជាមនុស្សគ្មានសីលធម៌ ។ នាងស្នើឲ្យអ្នកលក់អនឡាញទាំងអស់ចំណាំមុខស្ត្រីនោះទុកជៀសវាងការចាញ់បោក។ តារាស្រីរូបនេះក៏ឆ្លៀតឱកាសក្នុងការផ្តាំទៅស្ត្រីខាងលើនោះដែរថា នាងជាមនុស្សស្លូត ស្រួលនិយាយគ្នាមែន ប៉ុន្តែខុសគឺខុសត្រូវគឺត្រូវ ហើយមិនមែននៅស្រុកក្រៅហើយធ្វើអីស្រេចតែនឹងចិត្តនោះដែរ។ នាងក៏សំណាងដែរដែលស្ត្រីខាងលើនៅសហរដ្ឋអាមេរិក ប្រសិនបើនៅកម្ពុជានាងនឹងដាក់ពាក្យបណ្តឹងពីបទឆបោកជាក់ជាមិនខាន៕ 

ដោយ៖ វឌ្ឍនា


ចែករំលែក៖