ព័ត៌មានទាន់ហេតុការណ៍៖

បោះឆ្នោតសភា Albania នាយករដ្ឋមន្ត្រី Edi Rama ប្រកាសទទួលបានជ័យជម្នះក្នុងការបោះឆ្នោត

ចែករំលែក៖

មានប្រសាសន៍ទៅកាន់អ្នកគាំទ្ររាប់សិបពាន់នាក់នៅទីក្រុងTirana ក្រោយការបោះឆ្នោតពីរថ្ងៃ នាយករដ្ឋមន្ត្រី Albania លោក Edi Rama បានអរគុណដល់អ្នកគាំទ្រ ដែលបន្តបោះឆ្នោតគាំទ្ររូបលោក។
សារព័ត៌មាន AFP នៅថ្ងៃទី២៧ខែមេសា បានឱ្យដឺងថា នាយករដ្ឋមន្ត្រី Edi Rama បញ្ជាក់ថា អ្នកដែលគាំទ្របានជួយលោកឱ្យទទួលបានជ័យជម្នះក្នុងអាណត្តិទី៣។ លោកបន្តទៀតថា «យើងបានបំបែកកំណត់ត្រា ប្រវត្តិសាស្ត្រ។ អរគុណពលរដ្ឋទាំងអស់គ្នាដែលជឿទុកចិត្ត ផ្តល់ឱកាសឲ្យខ្ញុំបន្តដឹកនាំបន្ថែម៤ឆ្នាំទៀត។
កាលពីខែឧសភាឆ្នាំ២០២០ បណ្តាគណបក្សនយោបាយនៅក្នុងប្រទេស Albania បានព្រមព្រៀង កែទម្រង់ច្បាប់បោះឆ្នោត ប្រកបដោយសេរីនិងយុត្តិធម៌។
កាលពីថ្ងៃទី២៥ខែមេសា កន្លងមក ពលរដ្ឋ Albania បាននាំគ្នាទៅបោះឆ្នោតសភាអាណត្តិថ្មី ក្នុងពេលដែលកំពុងប្រឈមវិបត្តិនយោបាយ រវាងបក្ខពួកនៅក្នុងប្រទេសនេះ។ នាយករដ្ឋមន្ត្រី Edi Rama បានខិតខំដើម្បីបន្តដឹកនាំប្រទេស អាណត្តិទីបី។ លោកក៏បានសន្យាថា នឹងលាលែងចេញពីតំណែង ប្រសិនបើមិនទទួលបានសំឡេងគាំទ្រភាគច្រើននោះទេ៕ ដោយ៖ ធីរីណា

រូបភាព៖ AP


ចែករំលែក៖