ព័ត៌មានទាន់ហេតុការណ៍៖

ខ្សែប្រយុទ្ធ Zlatan Ibrahimovic ត្រូវ UEFA ស៊ើបអង្កេតជុំវិញការចាប់អារម្មណ៍ធ្វើជាដៃគូក្នុងក្រុមហ៊ុនភ្នាល់

ចែករំលែក៖

កីឡាករ Zlatan Ibrahimovic នឹងត្រូវបានស៊ើបអង្កេតដោយសហព័ន្ធបាល់ទាត់អឺរ៉ុប UEFA ជុំវិញ ការចាប់អារម្មណ៍ចូលរួមជាដៃគូខាងហិរញ្ញវត្ថុនៅក្នុងក្រុមហ៊ុនភ្នាល់មួយ” ។

នេះបើយោងតាមរបាយការណ៍នៅក្នុងប្រទេសស៊ុយអែតដែលជាប្រទេសកំណើតរបស់គាត់ និងត្រូវបានចុះផ្សាយដោយ BBC Sport កាលពីថ្ងៃទី២៧ ខែមេសា ។

ខ្សែប្រយុទ្ធក្រុម AC Milan វ័៣៩ឆ្នាំរូបនេះបានល្មើសច្បាប់បន្ទាប់ពីក្លាយជាដៃគូនៅក្នុងក្រុមហ៊ុនភ្នាល់មួយ បទបញ្ជាវិន័យរបស់ UEFA បានចែងថា អ្នកលេងកីឡាមិនគួរមានចំណាប់អារម្មណ៍ខាងហិរញ្ញវត្ថុក្នុងការភ្នាល់ទេ។ កាលពីសប្តាហ៍មុនគាត់បានចុះកុងត្រាថ្មីដែលនឹងត្រូវដំណើរការរហូតដល់អាយុ៤០ឆ្នាំ។

សេចក្តីថ្លែងការណ៍របស់ UEFA បានសរសេរថា ក្រមសីលធម៌ និងអ្នកត្រួតពិនិត្យវិន័យ UEFA ថ្ងៃនេះត្រូវបានតែងតាំងឱ្យធ្វើការស៊ើបអង្កេតវិន័យទាក់ទងនឹងការរំលោភបំពានសក្តានុពលនៃបទបញ្ញត្តិ Uefa ដោយកីឡាករ Zlatan Ibrahimovic ពីបទមានផលប្រយោជន៍ខាងហិរញ្ញវត្ថុនៅក្នុងក្រុមហ៊ុនភ្នាល់មួយ”

អតីតខ្សែប្រយុទ្ធក្រុមបិសាចក្រហមរូបនេះរកបាន១៧គ្រាប់ក្នុងការបង្ហាញខ្លួន២៥ប្រកួតរាល់ការប្រកួតនៅរដូវកាលនេះឲ្យក្រុម AC MilanIbrahimovic បានចាកចេញពីការចូលនិវត្តន៍ក្នុងជម្រើសជាតិស៊ុយអែតបន្ទាប់ពីអវត្តមានរយៈពេល៥ឆ្នាំក្នុងការលេងឱ្យស៊ុយអែតកាលពីដើមឆ្នាំនេះ។

ទន្ទឹមនឹងនេះដែរកីឡាករ Ibrahimovic ត្រូវបានពិន័យជាប្រាក់ចំនួន,០០០អឺរ៉ូ (៣.៥០០ផោន) ពេលប្រកួតដោយបានប៉ះទង្គិចគ្នាជាមួយខ្សែប្រយុទ្ធ Inter Milan គឺកីឡាករ Romelu Lukaku អំឡុងការប្រកួត Coppa Italia កាលពីខែមករា។ អ្នកទាំងបានបញ្ចេញកាយវិការមិនសមរម្យមួយចំនួន ហើយ Ibrahimovic បដិសេធថា គាត់មិនប្រើភាសាប្រកាន់ជាតិសាសន៍ក្នុងពេលនោះទេ

ទាំង Ibrahimovic និង Lukaku ត្រូវបានចោទប្រកាន់ពីបទ អាកប្បកិរិយាមិនសមហេតុផលក្នុងពេលបង្កហេតុ ដោយសហព័ន្ធបាល់ទាត់អ៊ីតាលី ហើយខ្សែប្រយុទ្ធបែលហ្ស៊ិក Lukaku ត្រូវបានពិន័យជាប្រាក់៣.០០០ អឺរ៉ូ (២,៦០០ផោន)

ដោយ ៖ ភារៈ


ចែករំលែក៖