ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រី​វេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន​៖​ ក្នុងបរិបទនៃការវាយលុករបស់វីរុសកូវីដ-១៩​ អ្នកឈឺ​ កេីតទុក្ខ​-អ្នកស្លាប់​ បាត់មុខ​-​ អ្នកជា​ ត្រេកអរ

ចែករំលែក៖

ភ្នំពេញ​៖​ បេីយោង​តាមអត្ថបទខ្លីក្រេីនរំលឹកដោយលោកស្រីវេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន​ រដ្ឋលេខាធិការ​ ជាអ្នកនាំពាក្យក្រសួងសុខាភិបាល​ និងជាប្រធាន​ គ.វ.ក-១៩​ នៅល្ងាចថ្ងៃពុធទី២៨​ ខែមេសា​ ឆ្នាំ​២០២១នេះ​ បានបញ្ជាក់ថា​ ក្នុងបរិបទនៃការវាយលុករបស់វីរុសកូវីដ-១៩​ អ្នកឈឺ​ កេីតទុក្ខ​-អ្នកស្លាប់​ បាត់មុខ​ -​ អ្នកជា​ ត្រេកអរ​។

អត្ថបទនេះ​ បន្ត​ថា​ តែសម្រាប់បុគ្គលគ្រប់រូប​ សភាពមួយណាក៏មិនចង់ជួប​ដែរ​ អ្វីដែលយេីងចង់បាន​គឺ​ មិនមានអ្នកឈឺ​ មិនមានអ្នកស្លាប់​ និងបេីមិនមានអ្នកឈឺហេីយ​ ក៏មិនចាំបាច់មានអ្នកជាដោយសារជំងឺកូវីដ-១៩​ នេះដែរ។ វិធានការ​៣ការពារ​ +​ ៣កុំ​ +​ ចាក់វ៉ាក់សាំងកូវីដ-១៩​ +​ នៅផ្ទះ​ (បេីមិនមានការចាំបាច់ត្រូវចេញក្រៅផ្ទះ)​ ជាអាវុធដ៏ស័ក្តសិទ្ធសម្រាប់លោកអ្នក​ ឈ្នះសត្រូវអត់ស្រមោលកូវីដ-១៩។

សូមចងចាំ​ និងអនុវត្តទាំងអស់គ្នាក្នុងស្មារតីសាមគ្គីភាព​ ជួយគ្នាទៅវិញទៅមក​ និងសូមឱ្យមានសុខភាពល្អទាំងអស់គ្នា​ ចៀសផុតនូវការឆ្លងជំងឺដ៏កាចសាហាវនេះ។ សូមអរគុណនូវរាល់ការអនុវត្តន៍វិធានការការពារខាងលេីនេះ​ ដេីម្បីចៀសផុតពីជ្រោះមហន្តរាយសុខភាពសាធារណ:​ និងសេដ្ឋកិច្ចទាំងអស់គ្នា៕

In the context of the COVID-19 pandemic, sick people feels sadness, death people no longer seen, recovered person look happy. But for every person, no matter what status we are we do not want to meet all these kind of conditions. What we want is no sickness, no death, and if no sickness, no need to have recovery status. I urge all of you to strictly implement the preventive measures for winning the battle with COVID-19: 3 do’s + 3 don’ts + vaccinate COVID-19 + stay home (if not necessary to go out). These measures are your sacred weapon to defeat COVID-19. Remember and practice correctly the preventive measures above together in the spirit of solidarity, helping each other and stay healthy to contain this disease. Thank you very much for implementing these preventive measures to avoid catastrophic public health and economic together.

Short Text Reminder by H.E. Dr. Or Vandine, Secretary of State, Spokesperson of the Ministry of Health and Chairperson of ACC-19.៕


ចែករំលែក៖