ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុនម៉ានី ៖ អបអរសាទរខួបទី១៣៥ទិវាពលកម្មអន្តរជាតិ

ចែករំលែក៖

ភ្នំពេញ៖ លោក ហ៊ុនម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ បានថ្លែងយ៉ាងដូច្នេះថា, អបអរសាទរខួបទី១៣៥ទិវាពលកម្មអន្តរជាតិ ហើយខ្ញុំសូមយកឱកាសនេះ ធ្វើការកោតសរសើរដល់ មន្រ្តី និងបុគ្គលិកសុខាភិបាល អាជ្ញាធរមានសមត្ថកិច្ច កងកម្លាំង ក៏ដូចជា ក្រុមគ្រូពេទ្យ និងយុវជនស្ម័គ្រចិត្តគ្រប់រូប ដែលកំពុងនៅសមរភូមិមុខប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ វីរភាពអង់អាចក្លាហានរបស់អ្នកទាំងអស់គ្នា គឺជាទំនុកចិត្តដ៏កក់ក្តៅសម្រាប់ប្រជាពលរដ្ឋ ចៀសផុតពីការព្រួយបារម្ភពីការឆ្លងរាលដាលនៃជំងឺដ៏កាចសាហាវមួយនេះ។ ទន្ទឹមនឹងនេះផងដែរ ខ្ញុំសូមបួងសួង សូមឱ្យបងប្អូនទាំងអស់ដែលកំពុងសម្រាកព្យាបាលជំងឺ ឆាប់បានជាសះស្បើយ និងអាចត្រលប់មកផ្ទះសម្បែង និងបំពេញការងារ អាជីវកម្មជាប្រក្រតីឡើងវិញ។

លោកថ្លែងបន្តថា, សូមបងប្អូនទាំងអស់ មេត្តាថែរក្សាសុខភាពឱ្យបានល្អ ជាពិសេសអនុវត្តម៉ឺងម៉ាត់នូវវិធានសុខាភិបាល #៣កុំ #៣ការពារ មិនថាក្រោយពេលយើងឈានទៅបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ឬក្រោយពេលបងប្អូនបានទទួលវ៉ាក់សាំងនោះទេ ដើម្បីយើងប្រាកដថា ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នឹងមិនមានវត្តមានសារជាថ្មីលើទឹកដីរបស់យើង៕

ដោយ ៖ សិលា


ចែករំលែក៖