ព័ត៌មានទាន់ហេតុការណ៍៖

អបអរសាទរ ដល់ស្ត្រីដែលកំពុងធ្វើចត្តាឡីស័កនៅស្រុករមាសហែកត្រូវក្រុមគ្រូពេទ្យខេត្តស្វាយរៀងបានជួយសម្រាលកូនបានជោគជ័យ

ចែករំលែក៖

ខេត្តស្វាយរៀង៖ អបអសាទរ ដល់ស្ត្រីដែលកំពុងធ្វើចត្តាឡីស័កនៅស្រុករមាសហែកត្រូវក្រុមគ្រូពេទ្យខេត្តស្វាយរៀងបានជួយសម្រាលកូនបានជោគជ័យ។

យោងតាមអាខោនហ្វេសប៊ុករបស់មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀងបានបង្ហោះថាកាលពីថ្ងៃសៅរ៍ ៥រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ វេលា ម៉ោង៤និង៣០នាទីរសៀល ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យខេត្តស្វាយរៀងបានជួយសម្រាលកូនជូនស្រ្ដីជាជនជាតិខ្មែរម្នាក់ មានអាស័យដ្ឋាននៅភូមិព្រៃផ្ដៅ១  ឃុំមុខដា ស្រុករមាសហែក ខេត្តស្វាយរៀង ដែលកំពុងធ្វើចត្តាឡីស័កដោយជោគជ័យ។

ដោយទទួលបានកូនប្រុសម្នាក់មានទំងន់២.៦ គីឡូក្រាម ដែលនេះជាករណីទីប្រាំផងដែរសម្រាប់មន្ទីរពេទ្យខេត្តស្វាយរៀង។

ក្នុងឱកាសនោះស្ត្រីដែលទើបសម្រាលបានកូនប្រុសនេះមានចិត្តសប្បាយរីករាយយ៉ាងខ្លាំងនិងសូមថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តដែលបានខិតខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តក្នុងការជួយសម្រាលកូនរហូតទទួលបានជោគជ័យនៅពេលនេះនិងជូនពុទ្ធពរទាំង៤ប្រការកុំបីឃ្លាងឃ្លាតឡើយ៕

ដោយ៖ យឹម សុថាន


ចែករំលែក៖