ខេត្តតាកែវ៖ នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ នេះ កម្មករ កម្មការិនីជាច្រើននាក់ ដែលបម្រើការងារនៅរោងចក្រ នៃស្រុកបាទី ខេត្តតាកែវ ត្រូវបានអាជ្ញាធរឃាត់រថយន្តដែលដឹកកម្មករ យកទៅធ្វើចត្តាឡីស័ក ទាំងអស់ នៅសាលាបឋមសិក្សាអង្គសឹង្ហ។
សូមបញ្ជាក់ថា, អាជ្ញាធរខេត្តតាកែវ ក៏បានចេញសេចក្តីសម្រេចផ្អាកដំណើរការរោងចក្រនៅស្រុកបាទីជាច្រើនដែរ បន្ទាប់ពីមានការឆ្លងកូវីដ-១៩ ក្នុងនោះដោយសម្រេចថា, ត្រូវបានផ្អាកជាបណ្តោះអាសន្ននូវចង្វាក់ផលិតកម្មក្រុមហ៊ុនចំនួន៤ រួមមាន៖ ១- ក្រុមហ៊ុន ភីវី អ៊ុនដាសស្ទី(ខេមបូឌា)ឯ.ក មានកម្មករ កម្មការីនី សរុបចំនួន ៧៦៤ នាក់ ក្នុងនោះ ស្រី
៥៣៣ នាក់។
២-ក្រុមហ៊ុនហូរ លីមី(ខេមបូឌា)ឯ.ក មានកម្មករ កម្មការិនី សរុបចំនួន ១៤០ នាក់ ក្នុងនោះ ស្រី ៨៧ នាក់។
៣-ក្រុមហ៊ុនលូន វៃ ថោកស្តាយឯ.ក មានកម្មករ កម្មការិនី សរុបចំនួន ១៩ នាក់ក្នុងនោះ ស្រី ០៨ នាក់។
៤-ក្រុមហ៊ុនលីនតុន មេនូហ្វេកធើរីង ឯ.ក មានកម្មករកម្មការិនី សរុបចំនួន ២៧៨នាក់ ក្នុងនោះសី ១៩៥ នាក់ ។
ចាប់ពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ រហូតដល់មានការជូនដំណឹងជាថ្មី ។
ប៉ុន្តែនៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ ស្រាប់តែមានកម្មករ កម្មការិនី ជាច្រើននាក់ ត្រូវបានជិះឡានមកធ្វើការ ហើយប្រជ្រៀតគ្នា ទើបត្រូវបានអាជ្ញាធរ ឃាត់រថយន្តដែលដឹកកម្មករ យកទៅធ្វើចត្តាឡីស័ក ទាំងអស់ នៅសាលាបឋមសិក្សាអង្គសឹង្ហ៕
ដោយ ៖ សិលា