ភ្នំពេញ៖ លោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណ:កម្មការដេីម្បីអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល ដេីម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅវេលាម៉ោង ៣ និង៣០រសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១នេះ បានអញ្ជេីញបេីកកិច្ចប្រជុំគណៈកម្មការតាមប្រព័ន្ធអនឡាញ (Zoom)។ នេះបើយោងតាមការបង្ហោះនៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកបណ្ឌិត អ៉ិត សំហេង។
ក្នុងកិច្ចប្រជុំគណៈកម្មការតាមប្រព័ន្ធអនឡាញ (Zoom) ខាងលើនេះ ដែលមានការចូលរួមពីសមាសភាពថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួង និងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរាជធានីខេត្ត ដើម្បីផ្សព្វផ្សាយនូវគោលការណ៍ និងវិធានការនានារបស់រាជរដ្ឋាភិបាល និងផ្តល់អនុសាសន៍ដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការនៅតាមបណ្តាអង្គភាពក្រោមឱវាទក្រសួង និងមន្ទីររាជធានីខេត្ត ត្រូវខិតខំយកចិត្តទុកដាក់បំពេញភារកិច្ចតាមរបៀបធ្វេីការតាមបែបគន្លងថ្មីឲ្យទទួលបានប្រសិទ្ធភាព ជាពិសេសយកចិត្តទុកដាក់អនុវត្តនូវវិធានការ៣កុំ និង៣ការពារ ឲ្យបានខ្ជាប់ខ្ជួនគ្រប់ៗគ្នា៕
ដោយ៖សហការី