ខេត្តបាត់ដំបង ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកេីតឡេីង បន្ទាប់ពីឪពុកម្ដាយបាត់កូនពីផ្ទះ នាំគ្នាដេីររកស្រាប់តែប្រទះឃេីញកូនប្រុសទាំងពីរនាក់ លង់ទឹកស្លាប់ក្នុងរណ្តៅបាត់ទៅហេីយ។
ហេតុការណ៍ភ្ញាក់ផ្អើលខាងលេីនេះ បានកេីតឡេីងកាលពីម៉ោងជាង៩យប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ នៅភូមិអូរមុនី២ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។
បេីតាមប្រភពព័ត៌មានពីលោកវរសេនីយ៍ឯកស៊ុន សុវណ្ណ អធិការនគរបាលស្រុកសង្កែ បានឲ្យដឹងថា សពក្មេងរងគ្រោះទី១,ឈ្មោះ វុធ ណាវីន អាយុ១១ ឆ្នាំ រស់នៅភូមិអូរមុនី២ និងទី២,ឈ្មោះ ឡាយ យ៉ុងបី អាយុ ១៤ឆ្នាំរស់នៅភូមិ អូរមុនី១ ។
លោកវរសេនីយ៍ឯកស៊ុន សុវណ្ណ បន្តថា ក្មេងប្រុសទាំង២នាក់នេះ បាននាំគ្នាចុះលេងទឹករណ្តៅដីដែលជម្រៅជ្រៅបណ្តាលឱ្យលង់ស្លាប់ ដោយពុំមានអ្នកណាឃើញជួយទាន់ ទេីបបណ្ដាលឲ្យលង់ទឹកស្លាប់តែម្តង។ ក្រោយមកនៅពេលឪពុកម្តាយបាត់កូនបាននាំគ្នាដើររកក៏ប្រទះឃើញលង់ទឹកស្លាប់ទាំងពីរនាក់បាត់ទៅហើយ។
បន្ទាប់ពីហេតុសមត្ថកិច្ចជំនាញកោសល្យវិច័យ បានចុះទៅពិនិត្យសពរួចរាល់ហេីយក៏ប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕ដោយ៖សហការី