ព័ត៌មានទាន់ហេតុការណ៍៖

ស្បៀង ជាអំណោយដ៏ថ្លៃថ្លា សម្ដេចតេជោ ហ៊ុន សែន និងស្បៀងបឋម បានបន្ដចែកជូនដល់បងប្អូន ដើម្បីសម្រាលការលំបាក

ចែករំលែក៖

ភ្នំពេញ៖ ក្នុងដំណាក់ប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្រោមការយកចិត្តទុកដាក់ខ្ពស់ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់ស្បៀងចែកជូនដល់ប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់។ បន្ថែមពីនេះ ដោយមានការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំខេត្ត មាន លោកស្រី អ៊ូ ធីតាពៅ គួច ចំរើន បានចាត់ឱ្យ លោក នន់ រ៉ាថារិន្ទ និងលោក សោម ភ័ក្រត្រា បានបន្ដនាំយកស្បៀងបឋម បន្ថែមទៀតចែកជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រ មានភាពខ្វះខាត ដើម្បីជួយសម្រួលដល់ការលំបាករបស់បងប្អូនក្នុងតំបន់បិទខ្ទប់ តំបម់ក្រហម ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សូមបញ្ជាក់ថា, ក្រសួងសុខាភិបាល​ នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ​ បានបញ្ជាក់ឲ្យដឹងថា​ រកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ៤៨០នាក់ ខណៈ​ឣ្នកជាសះស្បើយចំនួន ៣៥០នាក់ និងករណីស្លាប់​ ៥នាក់​។​ នេះបើ​យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖