ព័ត៌មានទាន់ហេតុការណ៍៖

ថែរក្សាអាយុជីវីត និងថែរក្សាសុខភាពឲ្យបានល្អ បងប្អូនប្រជាពលរដ្ឋទាំងអស់មិនខ្វះទេឱកាសចេញក្រៅផ្ទះ និងជួបជុំបងប្អូនដូចពីមុននោះ

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋចាស់ជរាចំនួន៣០គ្រួសារ ដែលកំពុងជួបប្រទះជីវភាពខ្វះខាត កាលពីរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ដែលមានទីលំនៅក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ លោកជា ខេមា បានលើកឡើងថា សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវរក្សាអាយុជីវីត និងថែរក្សាសុខភាពឲ្យបានល្អ មិនខ្វះទេឱកាសចេញក្រៅផ្ទះ និងជួបជុំបងប្អូន កូនចៅដូចកាលពីមុនវិញនោះ ហើយក្នុងកាលៈ ទេសៈនេះត្រូវអនុវត្តវិធានឲ្យបានដាច់ខាត៣កុំ និង៣ការការពារ ដើម្បីការពារការឆ្លងជំងឺកូវីដ-១៩។
ក្នុងឱកាសនោះផងដែរ លោកជា ខេមា ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌព្រែកព្នៅ បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បើទោះជានៅក្នុងកាលៈទេសៈដែលប្រទេសកម្ពុជាកំពុងប្រយុត្តិប្រឆាំងនូវជំងឺកូវីដក្តី ក៍កាកបាទក្រហមកម្ពុជាជានិច្ចកាលប្រធានកាកបាទក្រហមកម្បូជា សម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជួបការលំបាក អ្នកមានជំងឺ ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ គឹថាទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា។
លោកបញ្ជាក់ថា ខណ្ឌព្រែកព្នៅក៍ដូចជាខណ្ឌផ្សេងៗទៀតដែរនៅក្នុងរាជធានីភ្នំពេញ ដែលមានអ្នកឆ្លងជំងឺកូវីដ ហើយក៍មានអ្នកជាពីជំងឺនេះ និងមានអ្នកដែលកំពុងតែធ្វើចត្តាឡីស័កផងដែរ ដូចនេះប្រជាពលរដ្ឋទាំងអស់ត្រូវខិតខំថែរក្សាសុខភាពឲ្យបានល្អ ដោយប្រកាន់យកនូវអនាម័យល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត និងអនុវត្តវិធានការការពារពីការឆ្លងជំងឺកូវីដ-១៩ និងចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាងនេះទៅទៀតបើមិនចាំបាច់គឺកុំចេញក្រៅផ្ទះ នោះយើងនិងឈ្នះកូវីដជាក់ជាមិនខាន។
សូមបញ្ជាក់ថា អំណោយដែលផ្តល់ជូនប្រជាពលរដ្ឋចាស់ជរាទាំង២០គ្រួសារនាពេលនោះគឺក្នុងមួយគ្រួសារៗទទួលបាន អង្ករ៣០គីឡូក្រាម មី១កេស ទឹកត្រី១យួរ និងថវិកាចំនួន២០.០០០រៀលផងដែរ៕

ដោយ ៖ ព្រែកសំរោង

 


ចែករំលែក៖