ខេត្តស្វាយរៀង៖ សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តស្វាយរៀង
ស្តីពីករណីរកឃើញអ្នកពាក់ព័ន្ធជាមួយអ្នកមានវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១នាក់ តាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នេះ
បុរសឈ្មោះណេពិសីអាយុ ៤០ ឆ្នាំរស់នៅក្នុងភូមិស្រម៉ឃុំបុសមនស្រុករំដួលមានមុខរបរកម្មកររោងចក្រមួយកន្លែងស្ថិតនៅក្នុងតំបន់SEZមែនហាធេនក្រុងបាវិតនៅថ្ងៃទី ១២ ខែឧសភាឆ្នាំ ២០២១ នេះមានអាការៈមិនស្រួលខ្លួនបានធ្វើដំណើរមកមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀងដើម្បីពិនិត្យនិងព្យាបាលជំងឺដោយមានអាការសង្ស័យចូលក្នុងនិយមន័យកូវីត១៩ ក្រុមគ្រូពេទ្យបានយកវត្ថុសំណាក់ធ្វើតេស្តលទ្ធផលវិជ្ជមានចំណែកអ្នកប៉ះពាល់ចំនួន ២០៦ នាក់ត្រូវបានក្រុមការងារយកវត្ថុសំណាកធ្វើតេស្តនឹងដាក់ដាច់ដោយឡែកដើម្បីតាមដានសុខភាព បច្ចុប្បន្នអ្នកវិជ្ជមានកូវីដ១៩ ខាងលើត្រូវបានបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យបង្អែកសាមគ្គីរំដួល៕
ដោយ៖ យឹម សុថាន