ព័ត៌មានទាន់ហេតុការណ៍៖

ជនរងគ្រោះចង់បានយុត្តិធម៌ខណៈជនបង្ក៩នាក់លើកគ្នាទៅវាយដល់ផ្ទះ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ ជនរងគ្រោះពីរនាក់បងប្អូនជីដូនមួយនិងគ្នា ត្រូវបានក្រុមមនុស្ស៩នាក់ លើកគ្នាមកវ៉ៃកាប់ចាក់ដល់ក្នុងផ្ទះបណ្តាលអោយរងរបួសធ្ងន់ ។ ហេតុការណ៍នេះកេីតហេតុនៅវេលាម៉ោង០៧យប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០២១ នៅចំណុចផ្ទះជនរងគ្រោះភូមិពោធិរោងលេីឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

ប្រភពបានអោយដឹងថា ជនបង្កឈ្មោះ ម៉ាត់ យ៉ាសុីន អាយុ៣១ឆ្នាំជនជាតិអ៊ិស្លាមមានបក្សពួក៩នាក់ ក្រោយបង្កហេតុរត់គេចខ្លួន ។

ចំណែកជនរងគ្រោះឈ្មោះ ទាំ កៃ អាយុ៤៥ឆ្នាំ ចំណែកប្អូនស្រីជីដូនមួយ ឈ្មោះ ទាំ ញ៉ អាយុ៣៤ឆ្នាំ ជនជាតិអ៊ិស្លាមរស់នៅភូមិកេីតហេតុខាងលេីទាំងអស់គ្នា ។

ប្រភពបានអោយដឹងទៀតថា ក្រុមជនបង្កបានមកវាយជនរងគ្រោះទាំង២នាក់បងប្អូនដល់ក្នុងផ្ទះរបស់ជនរងគ្រោះតែម្ដង ។

ជាមួយនិងអំពើព្រៃផ្សៃមិនញញើតច្បាប់ទម្លាប់របស់ជនបង្កនេះ ជនរងគ្រោះសំណូមពរទៅសមត្ថកិច្ចជំនាញមេត្តារកយុត្តិធម៌ឱ្យដល់ខ្លួនផង ។

ករណីនេះបច្ចុប្បន្ន នគរបាលបុស្តិ៍កំពុងកសាងសំណុំរឿងតាមនីតិវិធី ៕

ដោយ៖ វណ្ណៈ


ចែករំលែក៖