ខេត្តត្បូងឃ្មុំ ៖ មនុស្សមួយហ្វូងដែលបានមកប្រមូលផ្តុំគ្នាលេងល្បែងបញ្ជល់មាន់ និងអាប៉ោងភ្នាល់ដាក់លុយ នៅចំណុចព្រៃចម្ការកៅស៊ូ ស្ថិតក្នុងភូមិទួលចាន់ ឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានសមត្ថកិច្ចបង្ក្រាប តែឃាត់ខ្លួនអ្នកញៀនល្បែងបានតែម្នាក់ប៉ុណ្ណោះ ឯអ្នកផ្សេងទៀតរត់គេចខ្លួនអស់ ហេីយ ដកហូតបានវត្ថុតាងមួយចំនួនចាត់ការតាមច្បាប់ ។
មន្ត្រីនគរបាលស្រុកពញាក្រែកអោយដឹងថា ការ បង្ក្រាបធ្វេីនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១៤និង១៥ ដោយប្រេីកម្លាំងជំនាញនៃអធិការដ្ឋានគរបាលស្រុក ។
មន្ត្រីនគរបាលបន្តថា កម្លាំងបានចុះបង្ក្រាបទីតាំងលួចលេងល្បែងស៊ីសងខុសច្បាប់(បញ្ជល់មាន់និងអាប៉ោង) នៅចំណុចព្រៃចម្ការកៅស៊ូ ស្ថិតក្នុងភូមិទួលចាន់ ឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។ មន្ត្រីនគរបាលថា ជាលទ្ធផល ពេលសមត្ថកិច្ចបានចាប់ខ្លួនឈ្មោះ សៀត សាអែម ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ នៅភូមិត្រពាំងឈ្លើង ឃុំពពេល ស្រុកពញាក្រែក ចំណែកអ្នកលេងផ្សេងទៀតបានរត់គេចខ្លួនអស់ ។
ចំពោះវត្ថុតាងដែលបន្សល់ទុកនៅកន្លែងកើតហេតុរួមមាន៖
១.ម៉ូតូចំនួន០៣គ្រឿង (ចាស់)
២.មាន់ចំនួន០១ក្បាល(ងាប់)
៣.កន្ត្រកមាន់ចំនួន០១
៤.ជញ្ជីងអេឡិចត្រូនិចថ្លឹងមាន់ចំនួន០១
៥.សម្ភារៈលេងអាប៉ោងមួយចំនួន
៦.កៅអីជ័រចំនួន៣(ចាស់)
៧.តុដែកហាន់តោអាប៉ោងចំនួន០១
៨.ស៊ុមក្រុងមាន់ចំនួន០៧ ។
សូមបញ្ជាក់ថា ចំពោះឈ្មោះ សៀត សាអែម និង វត្ថុតាងសមត្ថកិច្ចបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរ កសាងសំណុំរឿងតាមនីតិវិធី ៕
ដោយ ៖ វណ្ណៈ