ភ្នំពេញ៖ ទាំងប្ដី ទាំងប្រពន្ធ ដើម្បីជួយឪពុកបង្កើត និងជាឪពុកក្មេក ក្នុងអំពើចេតនាទុច្ចរិត ធ្វើបាបស្ត្រីទន់ខ្សោយ ឈានដល់ចាប់ដាក់គុក មនុស្សគ្មានកំហុស តាមរយៈការប្រឌិតអង្គហេតុ និងផ្ដល់សក្ខីកម្មក្លែងដល់មន្ត្រីនគរបាលយុត្តិធម៌ , ធ្វើឲ្យតុលាការជឿទាំងស្រុង។ ទីបំផុតទាំងយប់នេះ! សមត្ថកិច្ចនាំខ្លួនកូនស្រីបង្កើតឧកញ៉ា ហេង សៀ ដែលរួមគំនិតជាមួយប្ដី ជួលមនុស្សប្រុស-ស្រីថតរូបអាសអាភាសដើម្បីបំភាន់ និងបំផ្លាញកិត្តិយសកញ្ញា មាន ពេជ្ររីតា។
សូមបញ្ជាក់ថា, នៅព្រលប់ថ្ងៃទី១៥ ខែឧសភាឆ្នាំ២០២១ កូនប្រសាររបស់ឧកញ៉ាហេងសៀ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីមានភស្តុតាងគ្រប់គ្រាន់ បង្កើតប្រឌិតរឿងអាសអាភាស ក្នុងគោលបំណងបង្ខូចកេរ្តិ៍ឈ្មោះកញ្ញា មាន ពេជ្ររីតា ។ ដល់យប់ម៉ោង១០និង០០នាទី ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចបានបន្ដនាំខ្លួនកូនស្រីបង្កើតរបស់ឧកញ៉ា ហេង សៀ ដែលបានរួមគំនិតគ្នាជាមួយប្ដី ឈ្មោះ ឃន ឈុនដារ៉ា ជួលមនុស្សប្រុស-ស្រី ថតរូបភាពអាសអាសភាសដើម្បីបំភាន់សាធារណជន និងបំផ្លាញកិត្តិយសយ៉ាងធ្ងន់ធ្ងរបំផុតលើកញ្ញា មាន ពេជ្ររីតា។
សូមជម្រាបជូនថា, កូនស្រីបង្កើតរបស់ឧកញ៉ា ហេង សៀ ដែលត្រូវចាប់ឃាត់ខ្លួននៅយប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១នេះ មានឈ្មោះ តាំង គីមហៀង បន្ទាប់ជាជននេះរួមគំនិតគ្នាជាមួយប្ដី ដើម្បីបំផ្លាញកិត្តិយសកញ្ញា មាន ពេជ្ររីតា ហៅ Yu Bee ពិធីការិនីស្ថានីយ៍ទូរទស្សន៍ MYTV។ ការនាំខ្លួននេះធ្វើឡើងនៅទីតាំងក្រុមហ៊ុនកញ្ចក់ ហេង ស្រេងហុង តាមបណ្ដោយផ្លូវមុនីរ៉េត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
ពាក់ព័ន្ធនឹងរឿងឧកញ៉ា ហេងសៀ មានគំនិតចេតនាទុច្ចរិត ប្រឌិតអង្គហេតុក្លែង , ផ្ដល់សក្ខីកម្មក្លែង, ដល់មន្ត្រីនគរបាលយុត្តិធម៌ , ធ្វើឲ្យតុលាការជឿជាក់, ឈានដល់ឃុំខ្លួនកញ្ញា មាន ពេជ្រីតា ដាក់ពន្ធនាគារបណ្ដោះអាសន្ន , មិនមែនជារឿងធម្មតាទេ ! អាចមន្ត្រីនគរបាលយុត្តិធម៌ រួមគំនិតបង្កើតឲ្យមាន អង្គហេតុនេះឡើង តាមការប្រឌិត ដើម្បីចាប់មនុស្សដាក់គុក រឿងក្នុងប្រយោជន៍។
ទោះជាបច្ចុប្បន្ន កូនប្រសាររបស់ឧកញ៉ាហេងសៀ ត្រូវបានឃាត់ត់ខ្លួនក្នុងបទល្មើសជាក់ស្ដែងក៏ដោយ មិនអាចគិតថាមន្ត្រីនគរបាលយុត្តិធម៌ត្រូវបានគ្មានការស៊ើបអង្កេតដោយអង្គភាពប្រឆាំងអំពើពុករលួយនោះឡើយ។ គេកំពុងដាក់ភាពសង្ស័យថា, មន្ត្រីនគរបាលយុត្តិធម៌ដែលសំយោគបទល្មើស,តាមរយៈការប្រឌិតអង្គហេតុក្លែង , និងសក្ខីកម្មក្លែង មិនមែនមន្ត្រីនគរបាលយុត្តិធម៌គាត់ខ្វះការពិចារណា ថ្លឹងថ្លែងនោះទេ ករណីខ្លះអាចជាការផ្ដើមដោយមន្ត្រីនគរបាលយុត្តិធម៌នោះអាចថាបាន? ៕
ដោយ ៖ សិលា