ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យប្រុសស្រីជាង៦០នាក់ណាត់គ្នាជួបជុំផឹកសុីនិងជួញដូរប្រេីប្រាស់គ្រឿងញៀន​ ត្រូវកម្លាំងសមត្ថកិច្ចជំនាញរាជធានីភ្នំពេញឆ្មក់បង្ក្រាប

ចែករំលែក៖

ភ្នំពេញ​ ៖​ កម្លាំងសមត្ថកិច្ច​ជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានធ្វេីការស្រាវជ្រាវឆ្មក់បង្ក្រាបករណីជួញដូរ​ និងប្រេីប្រាស់នូវសារធាតុញៀន​ ឃាត់ខ្លួនជនសង្ស័យប្រុសស្រីជាង៦០នាក់​ ស្ថិតនៅខាងក្រោយមន្ទីរពេទ្យរបែង​ ក្នុងអគារខុនដូជាប់ផ្លូវ៩៥​ កែងផ្លូវ២៨៨​ ក្នុងសង្កាត់បឹងកេងកង២​ ខណ្ឌបឹងកេងកង​ នាវេលាម៉ោង១២រំលងអធ្រាត្រ​ ឈានចូលថ្ងៃទី​១៩​ ខែឧសភា​ ឆ្នាំ​២០២១​ ។ 

    យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានបង្ហេីបប្រាប់ឲ្យដឹងថា​ ក្រុមជនសង្ស័យប្រុសស្រីជាង៦០នាក់ខាងលេីមានសុទ្ធសឹងតែជាជនជាតិចិន​ និងជនជាតិវៀតណាម​ បានបង្កេីតកម្មវិធីជួបជុំគ្នាផឹកសុី​ ក្នុងអំឡុងនៃការរាលដាលជំងឺកូវីដ-១៩​ សហគមន៍២០កុម្ភៈ​ ដោយល្មេីសវិធានការរដ្ឋបាលរាជធានីភ្នំពេញ​ និងក្រសួងសុខាភិបាល​ ទេីបកម្លាំងសមត្ថកិច្ចជំនាញ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ចុះបង្ក្រាបហេីយរកឃេីញមានជួញដូរនិងប្រេីប្រាស់នូវសារធាតុញៀនថែមទៀតផង​ ។ 

    ក្រោយមក​ កម្លាំងសមត្ថកិច្ចជំនាញក៏បានធ្វេីកំណត់ហេតុ​ និងនាំខ្លួនជនសង្ស័យប្រុសស្រីខាងលេីបញ្ចូលទៅកាន់ការិយាល័យជំនាញ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ទាំងយប់​ ដេីម្បីកសាងសុំណុំរឿងចាត់ការបន្តតាមច្បាប់​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖