ព័ត៌មានទាន់ហេតុការណ៍៖

រកឃើញចំនួន ១០នាក់បន្ថែមទៀត នៅខេត្តព្រៃវែងថ្ងៃនេះ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) ពីជំងឺកូវីដ-១៩ នៅខេត្តព្រៃវែង

ចែករំលែក៖

ខេត្តព្រៃវែង៖ បើយោងតាមការបញ្ជាក់អោយដឹងពីលោក ជា សុមេធី អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ត្រូវបានរកឃើញចំនួន ១០នាក់បន្ថែមទៀត នៅខេត្តព្រៃវែងថ្ងៃនេះ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងស្រុកនីមួយៗមានដូចជា៖

ស្រុកពាមរក៍ : ១នាក់
ស្រុកពាមជរ : ១នាក់
ស្រុកពារាំង : ១នាក់
ស្រុកស្វាយអន្ទរ : ១នាក់
ស្រុកបាភ្នំ : ២នាក់
ស្រុកសុីធរកណ្តាល : ២នាក់
ស្រុកព្រះស្តេច : ១នាក់
ស្រុកកំពង់ត្របែក : ១នាក់

អ្នកឆ្លងជំងឺកូវីដ-១៩ ខាងលើគឺជាអ្នកដំណើរមកពីរាជធានីភ្នំពេញចំនួន៧នាក់ និងមកពីប្រទេសថៃចំនួន៣នាក់។

ប្រវត្តិធ្វើដំណើរ និងអត្តសញ្ញាណរបស់អ្នកវិជ្ជមានកូវីដ-១៩ ទាំង១០នាក់ ត្រូវបានបង្ហាញនៅលើរូបថតរបស់ពួកគាត់។

បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុករបស់ពួកគេនីមួយៗ៕

ដោយ ៖ សិលា


ចែករំលែក៖