ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ចាប់រំលោភក្មេងស្រីអាយុ១៤ឆ្នាំរហូតមានផ្ទៃពោះទេីបបែកការណ៍ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ​៖​ ក្មេងស្រីអាយុ១៤ឆ្នាំម្នាក់ត្រូវបានបុរសម្នាក់ដែលជួលបន្ទប់ក្បែរគ្នាចាប់រំលោភជាច្រេីនដងនិងគំរាមមិនឱ្យប្រាប់នរណារហូតមានផ្ទៃពោះទេីបបែកការណ៍ដល់ម្តាយប្តឹងសមត្ថកិច្ចឱ្យឃាត់ខ្លួនយកទៅដោះស្រាយតាមច្បាប់។

ការឃាត់ខ្លួនជនកំហូចរូបនេះបានធ្វេីឡេីងកាលពីវេលាម៉ោង៩ព្រឹក​ ថ្ងៃទី២៥​ ខែឧសភា​ ឆ្នាំ២០២១​ នៅចំណុចផ្ទះជួលភូមិទួលពង្រ​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​។

ជនសង្ស័យមានឈ្មោះ មៀច​ សីមេសា​ ភេទប្រុសអាយុ៣៤ឆ្នាំ​ មុខរបរលក់ដូរ​ ស្នាក់នៅបន្ទប់ជួលលេខ១៨​ ភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​។

ជនរងគ្រោះមានអាយុ១៤ឆ្នាំ​ ស្នាក់នៅបន្ទប់ជួលជាមួយម្តាយ​ដែលជួលក្បែរជនសង្ស័យដែរ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា​ កាលពីថ្ងៃទី២៥​ ខែតុលា​ ឆ្នាំ​២០២០​ ម្តាយជនរងគ្រោះនិងអ្នកក្បែរបន្ទប់បានចេញទៅខាងក្រៅបាត់អស់ទុកឱ្យជនរងគ្រោះនៅម្នាក់ឯង​ បន្ទាប់មកស្រាប់តែជនសង្ស័យហៅជនរងគ្រោះមកអង្គុយលេងក្នុងបន្ទប់ខ្លួន​ ខណៈជនរងគ្រោះកំពុងអង្គុយលេងស្រាប់តែជនសង្ស័យបិទទ្វារចាក់គន្លឹះរួចស្ទុះទៅឱបស្ទាប់លេីរាងកាយជនរងគ្រោះនិងគំរាមមិនឱ្យស្រែកទៀតផង។ បន្ទាប់មកក៏ចាប់រំលោភរហូតបានសម្រេច។

ប្រភពដដែលបានបន្តថា​ លុះមកដល់ថ្ងៃទី២៩​ ខែឆ្នាំដដែល​ ជនសង្ស័យក៏បានហៅជនរងគ្រោះមកបន្ទប់ជួលរំលោភបានសម្រេចម្តងទៀតថែមទាំងគំរាមមិនឱ្យប្រាប់នរណាម្នាក់ឡេីយ។ រហូតមកដល់ថ្ងៃទី៥​ ខែវិច្ឆិកា​ ជនសង្ស័យបានហៅជនរងគ្រោះមករំលោភម្តងទៀតនិងគំរាមមិនឱ្យប្រាប់នរណាបេីហ៊ានប្រាប់គេនឹងសម្លាប់ចោល។

ក្រោយមកម្តាយជនរងគ្រោះក៏បានប្តូរបន្ទប់ជួលទៅនៅភូមិត្រពាំងរំចេក​ សង្កាត់ចោមចៅទី១​ វិញ​ ចំណែកជនរងគ្រោះត្រូវម្តាយឱ្យទៅនៅជាមួយយាយនៅឯស្រុកកំណេីត។

ប្រភពដដែលបានបន្តទៀតថា​ លុះមកដល់ថ្ងៃទី២៥​ ខែឧសភា​ ឆ្នាំ២០២១​ យាយជនរងគ្រោះបានខលមកម្តាយជនរងគ្រោះប្រាប់ថា​ ជនរងគ្រោះមានផ្ទៃពោះហេីយ​ ទេីបសួរនាំ​ ជនរងគ្រោះក៏ប្រាប់ពីដំណេីររឿង​ ទេីបម្តាយជនរងគ្រោះមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅទី១​ តែម្តង។

ក្រោយពីទទួលពាក្យបណ្តឹងជនរងគ្រោះហេីយ​ លោកវរសេនីយ៍ឯក​ ម៉ន វុធី​ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យក៏បញ្ជាឱ្យកម្លាំងចុះទៅឃាត់ខ្លួនជនសង្ស័យយកទៅដោះស្រាយតាមច្បាប់៕

ដោយ៖ សុខាសែនជ័យ


ចែករំលែក៖