ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាល​ការពា​រព្រំដែន​គោក​លេខ​៨១៩​ សហការ​បង្ក្រាប​ទប់ស្កាត់​ ពលរដ្ឋ​ខ្មែរ​ឆ្លងដែនខុសច្បាប់ឃាត់ខ្លួនបាន១៥នាក់

ចែករំលែក៖

ខេត្តបាត់ដំបង៖ នៅ​រសៀលថ្ងៃ​ទី​២៨​ ខែឧសភា​ ឆ្នាំ​២០២១​ លោក​វរសេនីយ៍​ ឯក​ ស៊ិ​ន​ ប៊ុ​ន​រស្មី​ ស្នងការ​រង​ទទួល​ការងារ​វរ​សេនា​តូច​នគរបាល​ការពា​ព្រំដែន​គោក​លេខ​៨១៩​ ក្រោម​ការ​បញ្ជា​ផ្ទាល់​របស់​លោក​វរសេនីយ៍ឯក​ ម៉​ង់​ ស៊ី​ មេបញ្ជាការ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨១៩​ បាន​ដឹកនាំ​កម្លាំង​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​គោក​បឹង​អា​ជាង​ សហការ​ជាមួយ​កម្លាំង​កង​យោធពល​ខេរ​ភូមិន្ទ​ ឈរជើង​ជួរ​មុខ​ក្នុងភូមិ​សាស្ត្រ​ស្រុក​កំ​រៀង​ ចេញ​ល្បាត​ និង​ធ្វើការ​ទប់ស្កាត់​ពលករ​បម្រុង​លួច​ឆ្លង​ដែន​ចូល​ទឹកដី​ថៃ​ដោយ​មិន​ស្របច្បាប់​ នៅ​ចំណុច​ភូមិ​រការ​បុស​ ឃុំ​កំ​រៀង​ ស្រុក​កំ​រៀង​។​

ក្នុងករណីនេះកម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួនពលករខ្មែរចំនួន​ ១៥​នាក់​ (​ស្រី​ ៦​នាក់​)​ ដែលលួចឆ្លងដែនទៅថៃខុសច្បាប់បាន​បញ្ជូន​ទៅ​ឲ្យ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​កំ​រៀង​សាកសួរ​ និង​អនុវត្ត​តាម​ផ្លូវច្បាប់​បន្ត​ ។

មន្ត្រីនគរបាលព្រំដែនបានឲ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងតាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ​ សាត​ គឹ​ម​សាន​ ស្នងការ​នគរបាល​ខេត្តបាត់ដំបង​ ស្តី​ពី​ការ​ ការពារ​សន្តិសុខ​តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ​ និង​ត្រួតពិនិត្យ​ពលរដ្ឋ​ឆ្លង​ដែន​ និង​មេខ្យល់​នាំ​ពលករ​ ចេញ​ ចូល​ខុសច្បាប់​តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ​ ។ដោយហេតុនេះហើយទើបកម្លាំងការពារព្រំដែនតែងតែចេញល្បាតការពារជានិច្ច៕

ដោយ ៖ ប្រាថ្នា


ចែករំលែក៖