ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យ៣នាក់ រឹបអូសគ្រឿងញៀនជិត ១ គីឡូក្រាម នៅខេត្តកំពង់ស្ពឺ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ កាលពីថ្ងៃទី២៧ ខែឧសភាឆ្នាំ២០២១ វេលាម៉ោង១០៖២៥នាទី កម្លាំងជំនាញ(ក៥)នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ  សាន សុទ្ធី នាយករង  ចូលរួមសហការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ព្រមទាំងមានកាសម្របសម្រួលពីលោក ខៃ សុភ័ស្ត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ បានស្រាវជ្រាវ និងឈានទៅបង្រ្កាបការជួញដូរគ្រឿងញៀន ស្ថិតនៅចំណុចស្ថានីយប្រេង PTT បណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិរលាំងសង្កែ ឃុំសុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពី ។

 ដោយឃាត់ខ្លួនជនសង្ស័យ៣នាក់មាន ៖

   ទី១-ឈ្មោះ ភុំ បេន ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិ ខ្មែរ។

   ទី២-ឈ្មោះ ភុំ សំបូរ ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិ ខ្មែរ។

   ទី៣-ឈ្មោះ អាន ចិត្រា ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិ ខ្មែរ។

   ព្រមទាំងដកហូតវត្ថុតាងរួមមាន៖ ម្សៅសសង្ស័យមេតំហ្វេតាមីន (ICE)ចំនួន០១កញ្ចប់ធំ ស្មើទម្ងន់ ៩៨៨,២៧ក្រាម ។

   បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ តាមនីតិវីធី ៕

ដោយ៖ ស សម


ចែករំលែក៖